ហ្សាការតា ៖ លោក Luhut Pandjaitan រដ្ឋមន្រ្តីសម្របសម្រួលកិច្ចការដែនសមុទ្រនិងវិនិយោគបាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសឥណ្ឌូនេស៊ីអាចអនុញ្ញាតឱ្យអ្នកទេសចរបរទេសចាប់ផ្តើមវិលត្រឡប់មកកាន់កោះរមណីយដ្ឋានដ៏ពេញនិយមកោះបាលី និងផ្នែកផ្សេងទៀតនៃប្រទេសនៅខែតុលាខាងមុខនេះ បន្ទាប់ពីករណីឆ្លងជំងឺកូវីដ១៩ ធ្លាក់ចុះយ៉ាងគំហុក។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters។លោក Luhut បានប្រាប់សន្និសីទសារព័ត៌មានថា «ថ្ងៃនេះយើងសប្បាយចិត្តណាស់ ដែលអត្រានៃការឆ្លងបានធ្លាក់ចុះទាបបំផុត…វាបង្ហាញថា ជំងឺរាតត្បាតនេះកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់យើង»។ លោកបញ្ជាក់ថា ករណីឆ្លងនៃជំងឺកូវីដ១៩ បានធ្លាក់ចុះរហូតដល់ ៩៤.៥ភាគរយ ចាប់តាំងពីការកើនឡើងខ្ពស់បំផុតកាលពីពាក់កណ្តាលខែកក្កដា។ លោកបានបន្ថែមថា « យើងមានទំនុកចិត្តយ៉ាងខ្លាំងថា កោះបាលីអាចបើកឡើងវិញនៅខែតុលា ប្រសិនបើនិន្នាការដូចថ្ងៃនេះនៅតែបន្តកើតមាន»។សូមជម្រាបថា ប្រទេសឥណ្ឌូនេស៊ីមានករណីឆ្លងទាំងអស់ចំនួន ៤,១៨៥,១៤៤ករណី ក្នុងនោះស្លាប់ ១៤០,១៣៨នាក់ និងជាសះស្បើយ ៣,៩៧៦,០៦៤នាក់។ ករណីឆ្លងកូវីដ១៩ នៅក្នុងប្រទេសអាស៊ានមួយនេះបានធ្លាក់ចុះយ៉ាងគំហុកនាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដោយថ្ងៃម្សិលមិញមានករណីឆ្លងថ្មីតែ ៣,៨៣៥ករណីប៉ុណ្ណោះ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា