នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែបចុះពិនិត្យ និងបេីកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កុមារដែលមានអាយុចាប់ពី៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ នៅទូទាំងខេត្តកែប ដែលដំណើរការចាក់ចាប់ពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅបរិវេណសាលាក្រុងកែប និងសាលាស្រុកដំណាក់ចង្អើរ ខេត្តកែប។មានប្រសាសន៍ក្នុងដំណើរចាក់វ៉ាក់សាំងនោះ ឯកឧត្តមបានមានប្រសាសន៏ថា ការចាក់វ៉ាក់សាំងនេះពិតជាមានសារសំខាន់ណាស់សម្រាប់កុមារដែលទទួលបានវ៉ាក់សាំងតាមកាលកំណត់មានន័យថាវ៉ាក់សាំងទាំងនេះជួយការពារកុមារពីជំងឺកូវីដ-១៩។ មានន័យថា នៅពេលកូនៗរបស់បងប្អូនទៅសាលារៀន ឬទៅប្រាស្រ័យទាក់ទងជាមួយកុមារដទៃទៀត កុមារទាំងនោះ និងកាត់បន្ថយនៅការឆ្លងនៃជំងឺកូវីដ-១៩ នៅត្រឹមកម្រឹតទៀបបំផុត។ក្នុងឱកាសចុះពិនិត្យការចាក់វ៉ាក់សាំងជូនកុមារនោះ ឯកឧត្តមបញ្ជាក់ជូនអំពីគុណភាពនៃវ៉ាក់សាំង ដែលរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល បានយកមកចាក់ជូនតាំងពីចាប់ផ្តេីមដំបូងរហូតដល់ពេលនេះ គឺមានគុណភាពល្អពិតៗ ដូច្នេះហើយសូមអោយបងប្អូនទាំងអស់មានការជឿជាក់លេីរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានគិតគូរខ្ពស់ដល់សុខភាពរបស់បងប្អូនប្រជាពលរដ្ឋយើងគ្រប់ពេលវេលា សូមអោយបងប្អូននាំកូនៗមកទទួលវ៉ាក់សាំងអោយបានគ្រប់គ្នាចាប់ពីពេលនេះតទៅ។ឯកឧត្តមក៏ បានផ្ដាំផ្ញើដល់បងប្អូនអាណាព្យាបាលរបស់កុមារ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នេះរួចហើយ ត្រូវយកចិត្តទុកដាក់អនុវត្តនូវវិធានការ ៣កុំ និង៣ការពារ តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងវិធានការផ្សេងៗ ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល ឱ្យបានជាប្រចាំ។ នៅក្នុងឱកាសនោះដែរ ឯកឧត្តម បានឧបត្ថម្ភ នៅគ្រឿងបរិភោគ បរិភោគជូនដល់ទីតាំងដំណើរការចាក់វ៉ាក់សាំងនូវៈ ទឹកសុទ្ធ៦០កេស ភេសជ្ជះកូកាកូឡា ១០កេស ម៉ាស់ ៥.០០០ម៉ាស់ មី ១០កេស ជែលលាងដៃ និងថវិកា ២.០០០.០០០រៀល៕
ព័ត៌មានគួរចាប់អារម្មណ៍
អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()
ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()
ឧត្តមសេនីយ៍ទោ ឡោ សុខា អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែសីហា ឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ()
វីដែអូ
ចំនួនអ្នកទស្សនា