ខេត្តមណ្ឌលគិរី ៖ ២០២១ លោក ឈឹម កាន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តមណ្ឌលគិរី អមដំណើរដោយលោក អនុប្រធានស.ស.យ.កខេត្ត និងប្រធាន អនុប្រធានស.ស.យ.កស្រុកកែវសីមា នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ បានចុះសួរសុខទុក្ខ និងនាំយកសម្ភារ ថវិកា ឧបត្ថម្ភដល់ក្រុមការងារស្ម័គ្រចិត្តស.ស.យ.កស្រុក-ឃុំ យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកុមារពីអាយុ៦ឆ្នាំ ដល់១២ ឆ្នាំ នៅស្រុកកែវសីមា។លោក ឈឹម កាន បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និង ក្តីនឹករលឹកពីសំណាក់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលជានិច្ចជាកាល តែងតែគិតគូរពីសុខទុក្ខសមាជិក សមាជិកា និងប្រជាពលរដ្ឋទូទៅ។លោកប្រធានស.ស.យ.កខេត្ត បានកោតសរសើរដល់ក្រុមការងារស្ម័គ្រចិត្តស.ស.យ.ក ដែលបានលះបង់កម្លាំងកាយចិត្ត និងពេលវេលា ក្នុងការជួយសម្របសម្រួល និងសហការជាមួយអាជ្ញាធរមូលដ្ឋាន មន្ត្រីសុខាភិបាលជួរមុខ ដើម្បីធ្វើឲ្យការងារចាក់វ៉ាក់សាំងដំណើការទៅដោយរលូន មានប្រសិទ្ធភាពនិងសុវត្ថិភាពខ្ពស់ ។លោក ឈឹម កាន បានណែនាំដល់ក្រុមការងារស្ម័គ្រចិត្ត ស.ស.យ.ក ត្រូវយកចិត្តទុកដាក់បំពេញបែបបទឲ្យបានត្រឹមត្រូវ ឆាប់រហ័ស រៀបចំសណ្ដាប់ធ្នាប់ ទីកន្លែង រក្សាគម្លាត និងត្រូវថែរក្សាសុខភាព សុវត្ថិភាពខ្លួន ព្រមទាំងចូលរួមអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល ៣ការពារ ៣កុំ និងវិធានការនានារបស់ក្រសួងសុខាភិបាល។លោក ឈឹម កាន ក៏បានអំពាវនាវដល់ឪពុកម្តាយ និងអាណាព្យាបាលទាំងអស់ សូមអញ្ជើញនាំកូនដែលមានអាយុចាប់ពី ៦ឆ្នាំដល់១២ឆ្នាំ មកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា នៅតាមទីតាំងពេលវេលាដែលអាជ្ញាធរបានកំណត់ ដើម្បីការពារកូនៗពីការឆ្លងជំងឺកូវីដ-១៩ និងជាពិសេសដើម្បីជំរុញឲ្យកុមារតូចៗ បានចូលសាលារៀនឡើងវិញ។នាឱកាសនោះ លោក ឈឹម កាន បាននាំយកអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឧបត្ថម្ភដល់ក្រុមការងារស្ម័គ្រចិត្ត ស.ស.យ.កស្រុក មានដូចជា ៖ ម៉ាស ចំនួន២០ប្រអប់ អាល់កុល ៣០លីត្រ ទឹកសុទ្ធហាយតិច ៥កេស ទឹកសុទ្ធដបតូច ១០យួរ ទឹកក្រូច ១,៥លីត្រ ៨យួរ បដាផ្សព្វផ្សាយជំងឺកូវីដ-១៩ ចំនួន ៦ផ្ទាំង និងថវិកា ២លានរៀល៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា