ភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យកម្លាំងមានសមត្ថកិច្ច ទាំងអស់ចំណុះឲ្យគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនិងអាជ្ញាធរខណ្ឌទាំង១៤ ត្រូវពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ឲ្យបានល្អ ជាមួយការអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុតជុំវិញវិធានការការពារជម្ងឺកូវីដ-១៩ នៅក្នុងពិធីបុណ្យដាក់បិណ្ឌនិងភ្ជំបិណ្ឌ ដែលនឹងចូលមកដល់នាពេលប៉ុន្មានថ្ងៃទៀតខាងមុខនេះ។ឯកឧត្តម ឃួង ស្រេង បានណែនាំដូចនេះនាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ នៅក្នុងកិច្ចប្រជុំតាមរយៈវីដេអូពីចំងាយ របស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ដើម្បីពិភាក្សាលើការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ការអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត ជុំវិញវិធានការការពារការឆ្លងជំងឺកូវីដ-១៩ នៅក្នុងពិធី បុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌឱ្យទទួលបាននូវសន្តិសុខ សុវត្ថិភាពល្អ និងមិនមានហានិភ័យពីការឆ្លងជំងឺកូវីដ-១៩។ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តមអភិបាលរាជធានីភ្នំពេញក៏បានណែនាំឱ្យប្រធានមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ ត្រូវកោះប្រជុំជាមួយគណៈកម្មការអាចារ្យវត្តទាំង១៥១ នៅក្នុងរាជធានីភ្នំពេញ ដើម្បីត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់ ក្នុងការរៀបចំវត្តអារាមឱ្យមានអនាម័យ បរិស្ថានល្អ សោភ័ណ្ឌភាពស្អាត ធ្វើយ៉ាងណាមិនឱ្យមាន ហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ នៅក្នុងពិធីបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលនឹងឈានចូលមកដល់២ថ្ងៃទៀតនេះ។ ក្នុងវត្តនីមួយៗនៅតាមក្លោងទ្វារវត្តត្រូវមាន ឧបករណ៍បាញ់អាកុល និងម៉ាស៊ីនវាស់កំដៅ។ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ដែរថា ក្រោយការចាក់វ៉ាក់សាំងជូនពលរដ្ឋនៅរាជធានីភ្នំពេញ និងបច្ចុប្បន្ន កំពុងចាក់វ៉ាក់សាំងជូនកុមាអាយុពី០៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ ការឆ្លងជំងឺកូវីដ-១៩ បានថយចុះយ៉ាងខ្លាំងនៅភ្នំពេញ ធ្វើឱ្យយើងអាចដើរទៅមុខជាជំហានៗ ក្នុងនោះបានបើកឱ្យមានការធ្វើចរាចរណ៍ឡើងវិញរបស់ប្រជាពលរដ្ឋ បើកឱ្យដំណើរការរោងចក្រឡើងវិញ ហើយនៅពេលថ្មីៗនេះបានបើកសាលារៀន ថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យឡើងវិញថែមទៀត។ក្នុងកិច្ចប្រជុំនោះដែរ លោកអភិបាលរាជធានីភ្នំពេញ ក៏បានជំរុញឱ្យស្នងការរាជធានីភ្នំពេញ ណែនាំឱ្យកងកម្លាំង ត្រូវប្រកាន់ខ្ជាប់នូវវិធានសុខាភិបាល ដើម្បីជៀស បានពី ការឆ្លងជំងឺកូវីដ-១៩នេះដល់កងកម្លាំង។ បន្ថែមពីលើនេះទៀត កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរខណ្ឌទាំង១៤ ត្រូវល្បាតមើលថែសម្បត្តិសាធារណៈរបស់រដ្ឋ ត្រូវការពារឱ្យបានគង់វង់កុំឱ្យមានអំពើចោរកម្ម៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា