ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អភិបាលខេត្តកំពង់ចាមណែនាំឱ្យលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សគោរពឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ប្រតិបត្តិស្តង់ដា (SOP)
Tue,21 September 2021 (Time 10:20 AM)
ដោយ ៖ (ចំនួនអ្នកអាន: 413នាក់)

ខេត្តកំពង់ចាម ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានធ្វើការផ្ដាំផ្ញើឱ្យ លោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា និងសិស្សានុសិស្សទាំងអស់ ត្រូវគោរពប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួន នូវគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) សម្រាប់ដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ ក្នុងបរិបទនៃជំងឺកូវីដ-១៩ របស់ក្រសួងអប់រំ យុវជន និងកីឡា និងវិធានការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ខណៈដែលសាលារៀនត្រូវបានបើកឱ្យដំណើរការឡើងវិញនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ។

ថ្លែងក្នុងឱកាសដែលឯកឧត្តម អភិបាលខេត្ត ដឹកនាំអាជ្ញាធរ និងមន្ទីរអប់រំយុវជន និងកីឡា អញ្ជើញចុះពិនិត្យមើលការបើកឱ្យដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ចាប់ពីកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យឡើងវិញ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ នៅវិទ្យាល័យសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបឹងកុក និងវិទ្យាល័យដីដុះ ស្ថិតនៅក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា ដើម្បីអោយដំណើរការនៃការបើកសាលារៀនឡើងវិញជាជំហានដំបូងនេះទទួលបាននូវភាពជោគជ័យ ស្នើគណៈគ្រប់គ្រងសាលារៀន រួមជាមួយលោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា និងសិស្សានុសិស្សទាំងអស់ ត្រូវតែអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា ពិសេសគឺការអនុវត្តវិធានការ «៣កុំ និង៣ការពារ»។

បន្ថែមពីនេះឯកឧត្តមអភិបាលខេត្ត បានអំពាវនាវ ដល់លោកគ្រូ-អ្នកគ្រូ មាតាបិតានិងអាណាព្យាបាលដែលមានកុមារអាយុចាប់ពី០៦ ឆ្នាំឡើង ដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ រួសរាន់នាំកូនចៅទៅចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមទីកន្លែងដែលរដ្ឋបាលខេត្តបានរៀបចំដើម្បីបង្កើតភាពស៊ាំក្នុងសហគមន៍ និងទប់ស្កាត់ការឆ្លងរាលដាលពីសហគមន៍មួយទៅសហគមន៍មួយ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1242 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
9233 នាក់
ខែនេះ :
39562 នាក់
3 ខែនេះ :
101727 នាក់
សរុប :
1234015 នាក់