ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ថ្ងៃនេះ ថៃបន្តរកឃើញករណីឆ្លងកូវីដ ថ្មី១០.៩១៩ និងស្លាប់១៤៣នាក់បន្ថែមទៀត
Tue,21 September 2021 (Time 10:22 AM)
ដោយ ៖ (ចំនួនអ្នកអាន: 458នាក់)

បាងកក ៖ ក្រសួងសុខាភិបាលថៃ នៅព្រឹកថ្ងៃអង្គារនេះបានប្រកាសពីការបន្តរកឃើញករណីថ្មីនៃជំងឺកូវីដ១៩ ចំនួន១០.៩១៩ករណី និងមានអ្នកស្លាប់ចំនួន១៤៣នាក់បន្ថែមទៀតក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន បាងកកប៉ុស្តិ៍។

បើតាមក្រសួងសុខាភិបាលថៃបានបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងចំនួន១០.៩១៩ករណី ក្នុងនោះ១០.៤៩៧ករណី លើប្រជាជនទូទៅ និង៤២២ ករណី ជាអ្នកទោសក្នុងពន្ធនាគារ។ ទន្ទឹមនោះ នៅថ្ងៃចន្ទម្សិលមិញ អ្នកជំងឺកូវីដ១៩ ចំនួន១១.៦៩៤នាក់ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ បន្ទាប់ពីជាសះស្បើយពីជំងឺនេះផងដែរ។

សូមជម្រាបថា ចាប់តាំងពីថ្ងៃទី១ ខែមេសានៅពេលដែលរលកទី ៣ នៃជំងឺកូវីដ១៩ បានចាប់ផ្តើមប្រទេសថៃមានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១.៤៧១.២៤២នាក់ ក្នុងនោះ១.៣២៥.៤១២នាក់បានជាសះស្បើយ ខណៈដែលចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើមកាលពីដើមឆ្នាំមុន ថៃមានករណីឆ្លង ចំនួន ១.៥០០.១០៥ករណីដោយមានអ្នកជាសះស្បើយសរុបចំនួន ១.៣៥២.៨៣៨នាក់៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
910 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
8901 នាក់
ខែនេះ :
39230 នាក់
3 ខែនេះ :
101395 នាក់
សរុប :
1233683 នាក់