ខេត្តកំពង់ធំ ៖ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីបើកសាលារៀននៅខេត្តកំពង់ធំចំនួន ២៨៧សាលានៅតំបន់ដែលមានហានិភ័យទាប ឲ្យដំណើរការចូលរៀនឡើងវិញ ដែលពិធីនេះប្រារព្ធឡើងនៅវិទ្យាល័យតាំងគោក ស្រុកតាំងគោក និងសាលាវិទ្យាល័យតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។មានប្រសាសន៍សំណេះសំណាលក្នុងពិធីនោះដែរ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំបានលើកឡើងថា ការបើកឲ្យដំណើរការចូលរៀនឡើងវិញនេះ គឺជាឱកាសល្អសម្រាប់ក្មួយៗសិស្សានុសិស្ស ជាពិសេសសិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ ដើម្បីបានចូលរៀន និងប្រឡងយកសញ្ញាបត្របឋមភូមិ និងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅពេលខាងមុខនេះ។ឯកឧត្តមបន្តថា សម្រាប់លោកគ្រូ អ្នកគ្រូ ដែលត្រូវមកបង្រៀន គឺត្រូវតែចាក់វ៉ាក់សាំងកាតព្វកិច្ច មុននឹងចូលបង្រៀន ប្រសិនបើលោកគ្រូ អ្នកគ្រូដែលមិនទាន់បានចាក់វ៉ាក់សាំងកាតព្វកិច្ចទេ គឺមិនតម្រូវឲ្យចូលបង្រៀននោះទេ។ ចំណែកក្មួយៗសិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ មិនមែនជាវ៉ាក់សាំងកាតព្វកិច្ចនោះទេ ប៉ុន្តែត្រូវតែចូលរួមចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា តាមការស្ម័គ្រចិត្ត ដើម្បីការពារ ខ្លួន យើង ការពារក្រុមគ្រួសារយើង ជៀសផុតពីការឆ្លងជំងឺកូវីដ១៩។ឯកឧត្តមបន្ថែមទៀតថា ការចាក់វ៉ាក់សាំងនេះ គឺដើម្បីការពារខ្លួនយើងមិនឲ្យឆ្លងនូវជំងឺកូវីដ១៩ ទោះបីយើងចាក់វ៉ាក់សាំងហើយ ក៏ដោយ មិនមែនបានន័យថា មិនឆ្លងនោះទេ គ្រាន់តែកាត់បន្ថយការឆ្លងអត្រាឆ្លងតិច ប្រសិនបើឆ្លងក៏វាមិនឈឺធ្ងន់ធ្ងរ ឬក៏បណ្ដាលឲ្យស្លាប់នោះទេ ជាពិសេសត្រូវរៀនរស់ក្នុងបរិបទថ្មីសម័យកូវីដ និងកុំភ្លេចនូវវិធានការ «៣កុំ ៣ការពារ» របស់រាជរដ្ឋាភិបាល។ ហើយនៅថ្ងៃខាងមុខនេះ ប្រមុខរាជរដ្ឋាភិបាល បានខិតខំស្វែងរកវ៉ាក់សាំងបន្ថែមទៀត ដូសទី៣ ដើម្បីចាក់ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យបានគ្រប់ៗគ្នា ដោយឥតគិតថ្លៃ។លើសពីនេះទៀតឯកឧត្តម សុខ លូ ក៏បានក្រើនរំលឹកដល់លោកគ្រូ អ្នកគ្រូ ក៏ដូចជាក្មួយៗសិស្សានុសិស្សទាំងអស់ សូមចូលរួមគោរពនូវវិធានការទាំងនេះបានល្អប្រសើរ ពេលមករៀនត្រូវភ្ជាប់មកជាមួយនូវទឹកអាកល់ ឧស្សាហ៍លាងដៃនឹងសាប៊ូ ត្រូវពាក់ម៉ាសឱ្យបានជាប់ជានិច្ច មិនត្រូវមានការជួបជុំគ្នានោះទេ ត្រូវរក្សាគម្លាតសុវត្ថិភាពបុគ្គល និងគម្លាតសុវត្ថិភាពសង្គមឲ្យបានយ៉ាងតិចមួយម៉ែត្រកន្លះឡើងទៅ ហើយសង្ឃឹមថា ការបើកសាលារបស់យើងនៅក្នុងខេត្តកំពង់ធំនៅពេលនេះនឹងមិនបិទ វិញនោះទេ។ឯកឧត្តម សុខ លូ អភិបាលខេត្ត ក៏ដូចជាប្រជាពលរដ្ឋទាំងទូទាំងខេត្តកំពង់ធំទាំងមូល សូមគោរពថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ដល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃ ព្រះរាជាណាចក្រ កម្ពុជា ដែលបានគិតគូរច្បាស់លាស់ ការសម្រេចចិត្តដ៏ត្រឹមត្រូវ និងឆាប់រហ័ស ក្នុងការស្វះស្វែង រកវ៉ាក់សាំង ចាក់ជូន ប្រជាពលរដ្ឋ ប្រសិនបើយើងមិនមានវ៉ាក់សាំងចាក់នោះទេ ហើយក៏មិនដឹងថាឆ្លងជំងឺដ៏កាចសាហាវនេះ នឹងស្លាប់ប៉ុន្មាន នោះទេ។ជាមួយគ្នានេះ ឯកឧត្តម សុខ លូ បានអំពាវនេះបងដល់បងប្អូនសប្បុរសជន មាតាបិតាសិស្ស អាជ្ញាធរគ្រប់លំដាប់ថ្នាក់មេត្តាបន្តជួយឧបត្ថម្ភម៉ាស់ ទឹកអាល់កុល សាប៊ូ ជែលលាងដៃ…..ដល់សាលារៀន ដើម្បីជួយឲ្យដំណើរការបើកសាលារៀនឡើងវិញកាន់តែរលូនបានទទួលជោគជ័យ ដើម្បីឈានទៅរកការដាក់អោយដំណើរការជាបន្តបន្តបន្ទាប់ទៀត៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា