ប៉ារីស ៖ រដ្ឋមន្ត្រីការពារជាតិបារាំង លោកស្រី Florence Parly បានអះអាងថា ប្រទេសបារាំងនឹងនៅតែបន្តរក្សាវត្តមានយោធារបស់ខ្លួននៅក្នុងប្រទេសម៉ាលីដដែល ហើយនៅតែបន្តប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងចំពោះភេរវកម្មផ្សេងៗ ដោយសំដៅលើដំណើរទស្សនកិច្ចរបស់លោកស្រីដែលជាផ្នែកមួយនៃចលនាពង្រឹងកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំង២។ការបញ្ជាក់បែបនេះ គឺបន្ទាប់ពីកិច្ចប្រជុំជាមួយសមភាគីវរសេនីយ៍ឯក Sadio Camara កាលពីថ្ងៃចន្ទម្សិលមិញ។ លោកស្រីបញ្ជាក់ថា វាដល់ពេលដែលត្រូវវិវត្តនៃប្រព័ន្ធផ្សេងៗ ដោយបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីជួយរៀបចំរចនាសម្ព័ន្ធកងកម្លាំងប្រដាប់អាវុធរបស់ម៉ាលី (FAMa) ឡើងវិញហើយ។គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ២០១២ មកម៉ាលីបានជួបវិបត្តិធ្ងន់ធ្ងរទាំងផ្នែកសន្តិសុខនយោបាយ និងសេដ្ឋកិច្ច។ ការបះបោរ ការលុកលុយរបស់ជីហាដ និងអំពើហឹិង្សាអន្តរសហគមន៍បានបណ្តាលឱ្យមនុស្សរាប់ពាន់នាក់ស្លាប់ និងរាប់សែននាក់ត្រូវភៀសខ្លួន បើទោះបីជាមានវត្តមានរបស់អង្គការសហប្រជាជាតិបារាំង និងអឺរ៉ុបក៏ដោយ៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តម ស សុខា អះអាងថា ជនរួមជាតិ ព្រមទាំងយុវជន ជឿជាក់លើភាពម៉ឺងម៉ាត់និងដំណោះស្រាយដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ()
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()
អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()
វីដែអូ
ចំនួនអ្នកទស្សនា