ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ក្រុមការងារថ្នាក់ខេត្ត លោក សុន សារឿន ប្រធានមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី លោកស្រី ប៉ុល វ៉ាន្នីដា ប្រធានមន្ទីរផែនការខេត្ត និង អាជ្ញធរមូលដ្ឋាន ឃុំស្រែ ហ៊ុយ បានអញ្ជើញចុះពិនិត្យដំណើការយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវី ជូនកុមារដែលមានអាយុចាប់ពី៦ឆ្នាំ រហូតដល់អាយុក្រោម១២ឆ្នាំ ដែលត្រូវបានគេចាត់ទុកថា ជាយុទ្ធនាការប្រកប ដោយការទទួលខុសត្រូវខ្ពស់ ក្នុងការការពារអាយុជីវិតកុមារពីជំងឺកាចសាហាវកូវីដ-១៩ និង ដើម្បីឈានទៅបើកឲ្យដំណើរការសាលារៀនឡើងវិញ ស្ថិតនៅ ភូមិ ស្រែហ៊ុយ ឃុំ ស្រែហ៊ុយ ស្រុក កោះញែក ។នាឱកាសនោះដែរ ក្រុមការងារថា្នក់ខេត្ត បាននាំយក ម៉ាសចំនួន ០៦ ប្រអប់ អាល់កុល ៣០ លីត្រ និង ថវិកា ចំនួន ២០០.០០០រៀល ផ្តល់ជូន រដ្ឋបាល ឃុំ ដើម្បីជួយសម្រួល និង ដោះស្រាយតម្រូវការខ្វះខាត ។ ទន្ទឹមនឹងនោះ ក្រុមការងារ បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បើទោះបីបានចាក់វ៉ាក់សាំងការពាររួចរាល់ហើយក្តី ក៏មិនត្រូវកុំភ្លេចខ្លួន និងមានការធ្វេសប្រហែស ហើយត្រូវបន្តចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការនានារបស់ក្រសួងសុខាភិបាល និងវិធានការការពារ «៣ការពារ ៣កុំ» ដើម្បីកាត់ផ្តាច់ការឆ្លងរាល ដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍របស់យើង ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា