ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
UN បញ្ចេញថវិកាជួយសង្គ្រោះប្រព័ន្ធសុខាភិបាលរបស់អាហ្វហ្គានីស្ថាន
Thu,23 September 2021 (Time 10:57 AM)
ដោយ ៖ (ចំនួនអ្នកអាន: 441នាក់)

ហ្សឺណេវ ៖ អង្គការសហប្រជាជាតិនៅថ្ងៃពុធនេះបានប្រកាសបញ្ចេញថវិកាចំនួន៤៥ លានដុល្លារអាមេរិក ដើម្បីជួយការពារប្រព័ន្ធសុខាភិបាលរបស់អាហ្វហ្គានីស្ថានពីការដួលរលំ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ។

អនុប្រធានអគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការមនុស្សធម៌ និងជាអ្នកសម្របសម្រួលជំនួយសង្គ្រោះបន្ទាន់ លោក Martin Griffiths បាននិយាយថា ថវិកានេះនឹងផ្តល់ទៅអង្គការសុខភាពពិភពលោក និងមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ ព្រមទាំងសម្រាប់ការចំណាយលើមន្ទីរពេទ្យដែលព្យាបាលអ្នកជំងឺកូវីដ១៩ ដែលនឹងដំណើរការនៅចុងឆ្នាំនេះ។

លោកបញ្ជាក់ថា ការទុកឱ្យប្រព័ន្ធផ្តល់សេវាថែទាំសុខភាពរបស់អាហ្វហ្គានីស្ថានដួលរលំ នឹងក្លាយជាគ្រោះមហន្តរាយ។ ប្រជាជននៅទូទាំងប្រទេសនឹងមិនអាចសូម្បីតែទទួលបានសេវាថែទាំសុខភាពបឋមដូចជាផ្នែកវះកាត់បន្ទាន់ និងការព្យាបាលរបួសជាដើម។ លោកបាននិយាយថា លោក Griffiths បន្ថែមថា អង្គការសហប្រជាជាតិបានប្តេជ្ញាថានឹងឈរនៅក្បែរប្រជាជនអាហ្វហ្កានីស្ថានក្នុងពេលដែលពួកគេត្រូវការ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1666 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
9657 នាក់
ខែនេះ :
39986 នាក់
3 ខែនេះ :
102151 នាក់
សរុប :
1234439 នាក់