ខេត្តស្វាយរៀង ៖ លោក សុច ពិសី អភិបាល នៃគណៈអភិបាលស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ នេះ បានអញ្ជើញជាអធិបតីនៅក្នុងពិធីបើកការដ្ឋានឲ្យដំណើរសាងសង់គម្រោងកែលម្អផ្លូវដីក្រាលបេតុងអាមេ ប្រវែង៥៤២ម៉ែត្រ កម្រាស់បេតុង០.១៥ម៉ែត្រ ទទឹង៤ម៉ែត្រ ដែលអនុវត្តដោយក្រុមហ៊ុន នូ ប៊ុនថន ដែលបានដេញថ្លៃបានសម្រាប់អនុវត្តរបស់រដ្ឋបាលឃុំព្រៃធំ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។នៅក្នុងកម្មវិធីនេះដែរលោកអភិបាលស្រុកបានណែនាំបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យចេះអនាម័យបន្ថែម និងបន្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រមទាំងបាននាំមកនូវអនុសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខសេចក្តីនឹករលឹករបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ជូនចំពោះបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានក៏ដូចជាការក្រើនរំលឹកឲ្យបងប្អូននៅមូលដ្ឋានឲ្យចេះការពារ និងធ្វើអនាម័យទើបមានសុខភាពល្អ ជៀសផុតពីជំងឺឆ្លង ជាពិសេសជៀសផុតជំងឺឆ្លងជាសកលបច្ចុប្បន្ននេះ។ក្នុងឱកាសនោះដែរ លោកអភិបាលស្រុកក៏បានចែកសម្ភារអនាម័យជូនបងប្អូនប្រជាពលរដ្ឋចំនួន៥៥នាក់ ដែលបានអញ្ជើញចូលរួមក្នុងអង្គពិធីនេះ ដោយក្នុងម្នាក់ៗទទួលបានម៉ាស់១ប្រអប់ ស្មើនឹង៤០ម៉ាស់ និងអាល់កុល១ដប ស្មើ០.៥០លីត្រ។ បន្ថែមលើនេះលោក អភិបាលស្រុកកំពង់រោទិ៍ក៏បានប្រគេនបច្ឆ័យជូនដល់ព្រះសង្ឃចំនួន២ព្រះអង្គនៅរដូវបុណ្យភ្ជុំបិណ្ឌថ្ងៃទី១ផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា