ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះជួបសំណេះសំណាលជាមួយបុគ្គលិក កម្មករនិយោជិកក្រុមហ៊ុន Thagrico
Sat,25 September 2021 (Time 11:12 AM)
ដោយ ៖ (ចំនួនអ្នកអាន: 446នាក់)

ខេត្តក្រចេះ ៖ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ជាប្រធានគណៈកម្មាធិការកំណែទម្រង់រដ្ឋបាលសាធារណៈ និងប្រធានក្រុមការងាររាជរដ្ឋាភិបាលជួយពង្រឹងមូលដ្ឋានខេត្តក្រចេះ និង ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តក្រចេះ និងឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត នាថ្ងៃសុក្រ ៣រោច ខែភទ្របទ ឆ្នំាឆ្លូវ ត្រីស័កព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ បានអញ្ជើញជួបសំណេះសំណាលជាមួយបុគ្គលិកកម្មករ និយោជិករបស់ក្រុមហ៊ុន ថាងរីកូ (Thagrico) ជាក្រុមហ៊ុនវិនិយោគលើដំណាំចេកអំបូងលឿង ដែល ស្ថិតក្នុងភូមិសាស្រ្ត ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ។

ក្នុងពិធីនេះផងដែរ ដោយមានការអញ្ជើញរួមពីសំណាក់ឯកឧត្តម លោកជំទាវ និងប្រតិភូក្រុមការងារចុះពង្រឹងមូលដ្ឋានខេត្តក្រចេះជាច្រើនរូបផងដែរ ។

ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍ថា ក្រុមហ៊ុនបានមកវិនិយោគលើដំណាំចេកអំបូងលឿង នៅភូមិសាស្រ្តនៃទឹកដីនេះគឺមានលក្ខណៈល្អប្រសើរ និងមានសក្តានុពលដែលបម្រើដល់វិស័យកសិឧស្សាហកម្ម និងមានលក្ខណៈអំណោយផលក្នុងការដាំដុះដំណាំគ្រប់ប្រភេទ ពីព្រោះដីមានជីវជាតិល្អមិនថា តែដំណាំចេកអំបូងលឿងប៉ុណ្ណោះទេ និយោយរួមដីនៅស្រុកខ្មែរដាក់ដំណាំអ្វីក៏ត្រូវដែរ ពិសេសជាដីមាស ដីប្រាក់ដែលសម្បូរដោយសក្តានុពល។

ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្ត និងប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តក្រចេះ មានប្រសាសន៍ផ្តាំផ្ញើដល់សមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជា និងនិយោជិត កម្មករ ខិតខំបន្តរបស់ខ្លួនឲ្យបានប្រសើរ ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋមានជំនឿ ស្រលាញ់ចូលចិត្តមកលើថ្នាក់ដឹកនាំ និងក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជាយើង និងកាន់តែជឿជាក់លើការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី ដែលសម្តេចបានលះបង់គ្រប់បែបយ៉ាង បានដឹកនាំប្រទេសទាំងពីបាតដៃទទេ ក្នុងគំនរផេះផង់ រហូតបានទទួលលទ្ធផលជាដំណាក់ៗមកដល់ពេលបច្ចុប្បន្នរហូតបានដឹកនាប្រទេសឲ្យមានការរីកចម្រើនល់គ្រប់វិស័យ។

ឯកឧត្តមអភិបាលខេត្តបន្តថា ចំពោះបងប្អូននិយោជិត បុគ្គលិក កម្មករសូមឲ្យជឿលើថ្នាក់ដឹកនាំបក្សរបស់យើង កុំជឿនូវការឃោសនារបស់ជនអកតិមួយក្រុមតូចដែលដើរញុះញង់ធ្វើឲ្យបងប្អូនបាត់ម្ចាស់ការរហូតបាត់ឆ្នាំងបាយរបស់ខ្លួននោះ។ លើសពីនេះ ឯកឧត្តមបានក្រើនរំលឹកដល់ពុកម៉ែបងប្អូនយើងទាំងអស់ ព្រមទាំងក្រុមការងារ និងសមាជិកសមាជិការួមនិងនិយោជិត បុគ្គលិក កម្មករ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុតពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងមានឥទ្ធិពលខ្លាំងក្លានៅឡើយមកលើព្រះរាជាណាចក្រកម្ពុជាយើង ។ ហេតុដូចនេះ យើងត្រូវរួមគ្នាបន្តប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចហាវមួយនេះ និងបន្តចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួនបំផុតពីវិធានរបស់រាជរដ្ឋាភិបាល «៣ការពារ ៣កុំ» និងវិធានផ្សេងៗទៀតរបស់ក្រសួងសុខាភិបាលដែលបានដាក់ចេញ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1535 នាក់
ម្សិលមិញ :
902 នាក់
សប្តាហ៍នេះ :
9038 នាក់
ខែនេះ :
38872 នាក់
3 ខែនេះ :
101499 នាក់
សរុប :
1232353 នាក់