ខេត្តកំពង់ធំ ៖ ក្រោយពីបានផ្អាកជាបណ្តោះអាសន្នផ្សារកំពង់ធំ ផ្សារស្ទឹងសែន និងផ្សារក្បាលថ្នល់ ក្នុងក្រុងស្ទឹងសែន ក្នុងគោលបំណងដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ អស់រយៈពេល ២៥ថ្ងៃកន្លងមកនេះ និងបាន យក សំណាកបងប្អូនអាជីវករ និងអ្នកពាក់ព័ន្ធ និងធ្វើតេស្តរកមេរោគកូវីដ១៩ចំនួន ០៣លើករួចមក យើងសង្កេត ឃើញថាស្ថានភាពនៃការរីករាលដាល ត្រូវបានគ្រប់គ្រងបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ដែលនឹងឈាន ទៅដល់ការដាក់ឲ្យដំណើរការផ្សារទាំង០៣ឡើងវិញបាន។ជាក់ស្ដែងនៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ចុះពិនិត្យសកម្មភាព ការបាញ់ថ្នាំសម្លាប់មេរោគកូវីដ១៩ នៅក្នុង និងជុំវិញបរិវេណផ្សារកំពង់ធំ ផ្សារស្ទឹងសែន និងផ្សារក្បាលថ្នល់ ក្នុងក្រុងស្ទឹងសែន មុននឹងដាក់ឲ្យដំណើរការជាធម្មតាឡើងវិញ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ស្អែកនេះ។ជាមួយគ្នានោះដែរ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ សូមក្រើនរំលឹកដល់បងប្អូនអាជីវករលក់ដូរក្នុង និងជុំវិញ ផ្សារត្រូវរៀបចំឲ្យមានសណ្តាប់ធ្នាប់ និងរក្សាអនាម័យតូបរបស់ខ្លួនជាប្រចាំ ជាពិសេសត្រូវពាក់ម៉ាស រក្សាគម្លាតបុគ្គល ឲ្យបានត្រឹមត្រូវ និងលាងដៃនឹងអាល់កុល ឬជែលសម្លាប់មេរោគឲ្យបានញឹកញាប់ ជាពិសេសចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ “៣ការពារ ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាល និងគោរពតាមការណែនាំនូវវិធានសុខាភិបាល ដើម្បីការពារខ្លួនឯង ក្រុមគ្រួសារ និងសហគមន៍ពីជំងឺដ៏កាចសាហាវនេះ ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា