ខេត្តក្រចេះ ៖ ព្រឹកថ្ងៃពុធ ៩រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្ដម វ៉ា ថន អភិបាលខេត្តក្រចេះ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងទិសដៅការងារខែកញ្ញា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តក្រចេះ ខណៈកិច្ចប្រជុំនេះមានការចូលរួមពីអភិបាលខេត្ត មន្ទីរជុំវិញខេត្ត និងកងកម្លាំងទាំង៣ប្រភេទផងដែរ។ឯកឧត្តម វ៉ា ថន អភិបាលខេត្ត មានប្រសាសន៍ណែនាំដល់អាជ្ញាធរពាក់ព័ន្ធនូវ ចំណុចសំខាន់ៗដូចជា ៖-ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងខេត្តឲ្យបានល្អប្រសើរ-ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ត្រូវបន្តខិតខំបំពេញតួនាទីភារកិច្ចបម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ប្រកបដោយសាមគ្គីភាព ឯកភាពផ្ទៃក្នុង-រដ្ឋបាលក្រុង-ស្រុក ទាំងអស់ ត្រូវបន្តខិតខំដោះស្រាយបញ្ហាដែលកើតមានឡើងនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យអស់លទ្ធភាព និងមានប្រសិទ្ធភាពខ្ពស់ ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសត្រូវពង្រឹងការគ្រប់គ្រង ថែរក្សាការពារដីរដ្ឋ ដីចំណីបឹង ព្រែក ឱ្យបានល្អសម្រាប់ជាប្រយោជន៍សាធារណៈ – រដ្ឋបាល ក្រុង ស្រុក ត្រូវបង្កើនការរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ បរិស្ថាន អនាម័យនៅក្នុងមូលដ្ឋានរបស់ខ្លួន -ត្រូវបន្តរឹតបន្តឹងការអនុវត្តវិធានការបង្ការទប់ស្កាត់ការឆ្លងរីករាយដាលនៃជំងឺកូវីដ-១៩ ជាពិសេសការធ្វើចត្តាឡីស័កចំពោះប្រជាពលរដ្ឋមកពីក្រៅប្រទេសឲ្យបានម៉ត់ចត់ និងតឹងរឹងបំផុត ស្របតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល។ឯកឧត្តម អភិបាលខេត្ត ក៏ជំរុញឲ្យមន្ទីរកសិកម្មចុះទៅពិនិត្យមើលបញ្ហាសត្វគោដែលកើតជំងឺដុំពកលើស្បែក ត្រូវមានវិធានការទប់ស្កាត់ និងចុះជួយព្យាបាលឲ្យបានទាន់ពេលវេលា ដល់ប្រជាពលរដ្ឋដែលមានគោកើតជំងឺដុំពកលើស្បែកនេះ ហើយខាងមន្ទីរកសិកម្មខេត្ត បានចុះព្យាបាលបានជាសះស្បើយបានមួយចំនួន ហើយមួយចំនួនទៀតកំពុងនិងតែព្យាបាលបន្ត។ឯកឧត្ដម អភិបាលខេត្ត បានកោតសរសើរចំពោះ លោក លោកស្រី ថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការក្នុងខេត្តក្រចេះទាំងអស់ រយៈពេលកន្លងមកបើទោះជាមានបញ្ហាប្រឈមនានា បានកើតឡើងជាពិសេសបញ្ហាជំងឺកូវីដ-១៩ បានសហការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរជាមួយរដ្ឋបាលខេត្ត សម្រេចបាន នូវសមិទ្ធផលល្អប្រសើរជាច្រើនទាំងការងារអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សង្គម ព្រមទាំងការចូលរួមយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩បានប្រកបដោយលទ្ធផលវិជ្ជមានគួឱ្យកត់សម្គាល់ ។ជាចុងក្រោយ ឯកឧត្តម បានបញ្ជាក់ថា ចំពោះអ្នកដែលខកខានមិនទាន់បានចាក់វ៉ាក់សាំងដូសទី១ គឺនៅថ្ងៃទី០២ខាងនេះនឹងមានការចាក់វ៉ាក់សាំងជូនដល់កុមារ យុវវ័យ និងប្រជាពលរដ្ឋមាន អាយុ១២ឆ្នាំឡើងម្ដងទៀត ហើយការចាក់ជូនពេលនេះគឺយើងចាក់ជូនទាំងអស់គ្នា ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយឡើយ ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា