ខេត្តស្វាយរៀង ៖ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ ក្រុមការងារគ្រូពេទ្យស័គ្រ្មចិត្តឯកឧត្ដម ហ៊ុន ម៉ានី ដឹកនាំដោយឯកឧត្តមបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្ត និងជាអនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុនម៉ានី បានបន្តចុះអប់រំផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋចំនួន ៣០គ្រួសារ ដែលរស់នៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដើម្បីអោយពួកគាត់យល់ដឹងអោយកាន់តែច្បាស់អំពីវិធានការការពារ និងទប់ស្កាត់ការរីករាលនៃជំងឺកូវីត-១៩ នៅក្នុងសហគមន៍ ។ការបន្តចុះអប់រំផ្សព្វផ្សាយជូនប្រជាពលរដ្ឋអំពីវិធានការការពារ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីត-១៩ របស់ក្រុមគ្រូពេទ្យស័្មគ្រចិត្តឯកឧត្តម ហ៊ុនម៉ានី មានកិច្ចសហការជាមួយនឹងក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលខេត្ត អាជ្ញធរមូលដ្ឋាន និងក្រុមយុវជនស.ស.យ.ក សង្កាត់ស្វាយរៀង សរុបចំនួន ៣៥នាក់។ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្ដម ហ៊ុនម៉ានី ក៏បានណែនាំដល់ប្រជាពលរដ្ឋពីរបៀបលាងដៃនឹងអាល់កុល ឬសាប៊ូ ជាមួយនឹងការបង្រៀនពាក់ម៉ាស ដើម្បីធ្វើយ៉ាងណាការពារ និងទប់ស្កាត់មេរោគកូវីត-១៩ចូលក្នុងខ្លួន រួមជាមួយនឹងវិធីទប់ស្កាត់មេរោគចូលក្នុងខ្លួនមួយចំនួនផ្សេងទៀតផងដែរ។ក្នុងឱកាសនេះដែរ ក្រុមការងារគ្រូពេទ្យស័្មគ្រចិត្តឯកឧត្តម ហ៊ុនម៉ានី បានផ្តល់អំណោយរបស់ឯកឧត្តម ហ៊ុនម៉ានី ជូនប្រជាពលរដ្ឋចំនួន ៣០នាក់ និងយុវជនស.ស.យ.ក ចំនួន៥នាក់ ក្នុងម្នាក់ៗ ទទួលបាន ម៉ាស់ ១០ សាប៊ូ Protex ១ និងជែលចំនុច២៣០មីលីត្រចំនួន១ដប និងថវិកា ១៥០.០០០៛ ជូន ក្រុមប្រឹក្សាសង្កាត់ និងភូមិមេភ្លើងផងដែរ ។ឯកឧត្តមបណ្ឌិត កែរ រដ្ឋា មានប្រសាសន៍ថា ដោយមានការណែនាំពីឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដោយឯកឧត្តមរដ្ឋមន្រ្តីសង្កេតឃើញថា បច្ចុប្បន្ននេះប្រជាពលរដ្ឋមួយចំនួនភ្លេចខ្លួន ដែលឃើញជំងឺកូវីដមានការថយចុះ និងបានចាក់វ៉ាក់សាំងគ្រប់ចំនួនផង ពួកគាត់មិនសូវអនុវត្តនូវវិធានការសុខាភិបាលត្រឹមត្រូវដូចមុនទេ ឯកឧត្តមរដ្ឋមន្ត្រីស្នើឲ្យគ្រប់មន្ទីរសុខាភិបាលរាជធានីខេត្ត បន្តចុះអប់រំផ្សព្វផ្សាយអំពីវិធានការការពារ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីត-១៩ ដូចមុន។អាស្រ័យហេតុនេះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្ដម ហ៊ុន ម៉ានី សាខាខេត្តស្វាយរៀងបានធ្វើផែនការ ដើម្បីចុះអប់រំផ្សព្វផ្សាយអំពីវិធានការការពារ ទប់ស្កាត់ការរីករាលដាលជំងឺកូវីត-១៩ និងណែនាំដល់ប្រជាពលរដ្ឋពីរបៀបលាងដៃនឹងអាល់កុល ឬសាប៊ូ ជាមួយនឹងការបង្រៀនពាក់ម៉ាស គ្រប់ស្រុកក្រុងក្នុងខេត្តស្វាយរៀង ជាក់ស្តែងកាលពីថ្ងៃសៅរ៍ ទី២៥ កញ្ញា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុនម៉ានី បានចុះអប់រំផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋចំនួន ៣០គ្រួសារ នៅស្រុករមាសហែក។ឯកឧត្តមបណ្ឌិត កែរ រដ្ឋា សំណូមពរដល់ប្រជាពលរដ្ឋថា ស្ថិតក្នុងបរិបទជំងឺកូវីដ-១៩ កំពុងវាយលុក យើងទាំងអស់គ្នាត្រូវគោរពទៅតាមវិធានការសុខាភិបាល «៣ការពារ ៣កុំ» និងពីរចូលរួម ដើម្បីកុំឲ្យឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ និងគ្រួសារ ព្រមទាំងខ្លួនយើងផ្ទាល់ផង៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា