ខេត្តមណ្ឌលគិរី ៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយលោកមេបញ្ជា ការកងកម្លាំងប្រដាប់អាវុធទាំងបី រួមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុក នារសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ បានអញ្ជើញចុះពិនិត្យមើលទីតាំងតំបន់បិទខ្ទប់មួយចំនួន នៅក្នុងភូមិសាស្រ្តស្រុកអូររាំង ចំពោះអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងប្រយោល ក្នុងករណីរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ក្នុងឱកាសចុះពិនិត្យនោះដែរ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានណែនាំដល់អាជ្ញាធរស្រុក ឃុំ និងសមត្ថកិច្ចជំនាញ ត្រូវពិនិត្យ និងតាមដានប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលប៉ះពាល់ផ្ទាល់ ឫប្រយោលជាមួយអ្នកផ្ទុកវិជ្ជមានជំងឺកូវីដ-១៩ ត្រូវឲ្យពួកគាត់ធ្វើចត្តាឡីស័កនៅតាមផ្ទះដោយខ្លួនឯង។ ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់ប្រជាពលរដ្ឋដែលនៅជាប់ចត្តាឡីស័កទាំងអស់ ត្រូវមានការអត់ធ្មត់ និងត្រូវថែទាំសុខភាពឲ្យបានល្អ ពិសេស ត្រូវចូលរួមអនុវត្តឲ្យបានខ្ជប់ខ្ជួននូវវិធានការ ៣ការពារ និង ៣កុំ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីកាត់ផ្តាច់ឲ្យបានពីការចម្លងនៃជំងឺកូវីដ-១៩។បន្ថែមលើសនេះ ឯកឧត្តម ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានប្រវត្តិប៉ះពាល់ដោយផ្ទាល់ ឫប្រយោលជាមួយអ្នកមានវិជ្ជមានជំងឺកូវីដ១៩ ឫមានរោគសញ្ញាក្អក ផ្តាសាយ ហៀរសំបោរ ឈឺបំពង់ក ថប់ពិបាកដកដង្ហើម កំដៅក្នុងខ្លួនឡើងខ្ពស់លើសពី ៣៧អង្សាសេ និងរោគសញ្ញាផ្សេងៗទៀត ដែលសង្ស័យ សូមរួសរាន់ទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ ឫមណ្ឌលសុខភាព ដែលនៅជិតកន្លែងបងប្អូនរស់នៅ ឫរាយការណ៍ជូនទៅអាជ្ញាធរជាបន្ទាន់។ឯកឧត្តម អភិបាលខេត្ត បានឧបត្ថម្ភដល់សមត្ថកិច្ច និងគ្រូពេទ្យជួរមុខ ដែលកំពុងឈរជើងនៅតំបន់បិទខ្ទប់ចំនួន ២គោលដៅ សរុបអង្ករចំនួន ២០០គីឡូក្រាម សម្ភារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងថវិកា ១លានរៀល សម្រាប់ដោះស្រាយការហូបចុកប្រចាំថ្ងៃ។តាមការលើកឡើងរបស់លោក សៀក មុន្នី អភិបាលស្រុកអូររាំង បានឲ្យដឹងថា ពាក់ព័ន្ធនឹងប្រជាពលរដ្ឋដែលប៉ះពាល់ផ្ទាល់ ឫប្រយោលជាមួយផ្ទុកវិជ្ជមានជំងឺកូវីដ-១៩ ដែលត្រូវបិទខ្ទប់ជាបណ្តោះអាសន្ននៅភូមិអណ្តូងក្រឡឹង និងក្នុងក្រុមពូឡា ភូមិពូហ្យាម ក្នុងឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា