ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អភិបាលស្រុកចន្ទ្រាចុះពិនិត្យការបង្រៀនឡើងវិញសម្រាប់សិស្សថ្នាក់ទី៩ និងទី១២ នៅទូទាំងស្រុក
Tue,28 September 2021 (Time 07:24 AM)
ដោយ ៖ (ចំនួនអ្នកអាន: 517នាក់)

ខេត្តស្វាយរៀង ៖ លោក ថន ថាវុទ្ធា អភិបាល នៃគណៈអភិបាលស្រុកចន្ទ្រា នៅព្រឹកថ្ងៃចន្ទ ៦រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ បានអញ្ជើញដឹកនាំក្រុមការងារស្រុកចុះ ពិនិត្យការបើកដំណើរការរៀន និងបង្រៀនឡើងវិញសម្រាប់សិស្សថ្នាក់ទី៩ និងទី១២ (ថ្នាក់ត្រៀមប្រឡង) នៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ចន្ទ្រា អនុវិទ្យាល័យផនសែនទេពធីតាសំរោង ទួលស្ដី ចន្ទ្រា ច្រេស និងអនុវិទ្យាល័យព្រៃគគីរ ក្នុងស្រុកចន្ទ្រា ។

ថ្លែងក្នុងឱកាសនេះដែរ លោក ថន ថាវុទ្ធា អភិបាលនៃគណៈអភិបាលស្រុកចន្ទ្រា បានប្រសាសន៍សាកសួរសុខទុក្ខលោកនាយកនាយករង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ពីស្ថានភាពរស់នៅ និងការសិក្សា តាមបែបបទថ្មីក្នុងអំឡុងពេល នៃការរាតត្បាតជំងឺកូវីដ-១៩ជាសកល ដែលនាំឱ្យសាលារៀនត្រូវបិទទ្វារ បង្កហានិភ័យបន្ទុចបង្អាក់ដល់ឱកាសទទួលបានការអភិវឌ្ឍរបស់កូនក្មួយសិស្សានុសិស្សទូទាំងប្រទេស។

លោកអភិបាលស្រុកបានបន្ថែមទៀតថា ដោយមើលឃើញពីការធ្លាក់ចុះ និងអាចគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ-១៩បាន រដ្ឋបាលស្រុកចន្ទ្រា អនុវត្តតាមការណែនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា បានពិនិត្យលទ្ធភាពបើកដំណើរការសាលាដែលស្ថិតក្នុងកម្រិតហានិភ័យទាបឡើងវិញ។ តែក៏សូមការចូលរួមពីមាតាបិតា អាណាព្យាបាល លោកគ្រូ អ្នកគ្រូ សូមណែនាំបន្ថែម ពីវិធានការការពារតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដល់កូនក្មួយសិស្សានុសិស្សត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ ជាពិសេសក្មួយៗត្រូវរក្សាគម្លា តសុវត្ថិភាព ពាក់ម៉ាស ឧស្សាហ៍លាងដៃជាមួយអាល់កុល ឬសាប៊ូឱ្យបានញឹកញាប់ បើមានបញ្ហាសុខភាពត្រូវជម្រាបដល់លោកគ្រូ អ្នកគ្រូជាបន្ទាន់។

ក្នុងឱកាសនោះដែរ លោក ថន ថាវុទ្ធា អភិបាល នៃគណៈអភិបាលស្រុកចន្ទ្រា បានឧបត្ថម្ភម៉ាសក្នុង១សាលា១០ប្រអប និងផ្ទាំងរូបភាព៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2711 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
10702 នាក់
ខែនេះ :
41031 នាក់
3 ខែនេះ :
103196 នាក់
សរុប :
1235484 នាក់