ខេត្តកណ្ដាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ព្រមទាំងមន្ត្រីរាជការ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ បានយកទេយ្យវត្ថុ រួមមាន ៖ អង្ករ ២តោន ទឹកសុទ្ធ ២០កេស ភេសជ្ជៈ ២០កេស មី ២០ កេស ត្រីខ ៣០យួរ ម៉ាស់ ១ កេសធំ និង ថវិការ ចំនួន ៨ លានរៀល មកប្រគេន ព្រះសម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា ព្រះសង្ឃនាយករងគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះមេគណគណៈធម្មយុត្តិ កនិកាយ និងជាព្រះចៅអធិការវត្តព្រះឥន្ទសាមគ្គីធម៌ និងព្រះថេរានុថេរៈ គ្រប់ព្រះអង្គគង់ចាំព្រះវស្សា នៅវត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតនៅឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។មានប្រសាសន៍នាឱកាសនោះ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានលើកឡើងថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំនេះ រាជរដ្ឋាភិបាលពិនិត្យឃើញ មានការជួបប្រជុំ និងប្រមូល ផ្គុំមនុស្សជាច្រើននៅតាមបណ្តាវត្ត ដើម្បីប្រារព្ធពិធីកាន់បិណ្ឌ ដែលមិនអាចធានាបានការអនុវត្តត្រឹម ត្រូវតាមវិធានការសុវត្ថិភាពផ្នែកសុខាភិបាលក្នុងការបង្ការនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលអាចធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា បឈមនឹងហានិភ័យខ្ពស់នៃការឆ្លងរាលដាលទ្រង់ទ្រាយ ធំនៅទូទាំងប្រទេសនៃជំងឺកូវីដ-១៩ ពិសេស មេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) ដែលមាន កម្រិតនៃការឆ្លងរាលដាលឆាប់រហ័ស។ឯកឧត្ដមអភិបាលខេត្ត បន្តថា ដើម្បីធានាការពារអាយុជីវិត និងសុខមាលភាពរបស់ប្រជាជន រាជរដ្ឋភិបាលបានសម្រេចផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ ហើយគណៈអភិបាលខេត្ត ត្រូវធ្វើការសម្របសម្រួលជាមួយយន្តការដែលមានការ ពាក់ព័ន្ធទាំងអស់ ដើម្បីធានាដល់ការនាំយកចង្ហាន់ និងទេយ្យវត្ថុនានា ប្រគេនដល់ព្រះសង្ឃនៅតាម បណ្តាលវត្តអារាមនានាផងដែរ។សូមបញ្ជាក់ផងដែរថា ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ពិធីនេះ មានរយៈពេល១៥ថ្ងៃ ដោយចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ដែលជាថ្ងៃបុណ្យភ្ជុំបិណ្ឌ។ ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌឆ្នាំ២០២១នេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញាដល់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា