ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវសម្តេចសង្ឃរាជទេពវង្ស តភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់រង្វង់មូលសម្តេចសង្ឃរាជទេពវង្ស ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ
Thu,30 September 2021 (Time 08:24 AM)
ដោយ ៖ (ចំនួនអ្នកអាន: 452នាក់)

រសៀលថ្ងៃពុធទី២៩ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញអមដំណើរ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវសម្តេចសង្ឃរាជទេពវង្ស តភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់រង្វង់មូលសម្តេចសង្ឃរាជទេពវង្ស ឆ្ពោះទៅកាន់រង្វង់មូលស្រុកស្ទឹងហាវ និងពីរង្វង់មូលស្រុកស្ទឹងហាវ ឆ្ពោះមកកាន់វិថីផែ ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្នុងឱកាសនោះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការណែនាំដល់ក្រុមហ៊ុនទទួលការសាងសង់ត្រូវយកចិត្តទុកដាក់ជួសជុលផ្លូវជាប្រចាំ ដោយដាក់គ្រឿងចក្រឈូសឆាយផ្លូវឱ្យបានរាបស្មើល្អ ដើម្បីសម្រួលការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ។

បន្ទាប់មកគណៈប្រតិភូ ក៏បានអញ្ជើញចុះពិនិត្យផ្លូវលេខ៨០០ និងពិនិត្យសកម្មភាពការកាយស្តារអូរ ប្រឡាយនៅចំនុចស្ពានអូរ១ និងអូរ២ រួចបន្តទៅអាងច្រោះទឹកកខ្វក់ ១៦ហិកតា នៅចុងឆ្នេរអូរឈើទាល ក្នុងភូមិសាស្ត្រសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2584 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
10575 នាក់
ខែនេះ :
40904 នាក់
3 ខែនេះ :
103069 នាក់
សរុប :
1235357 នាក់