ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
រដ្ឋមន្ត្រីមុខងារសាធារណៈ និងទូតអូស្រា្តលីជួបពិភាក្សាស្តីពីការបន្តជំរុញកិច្ចសហការទ្វេភាគីលើការងារកំណែទម្រង់រដ្ឋបាលសាធារណៈ
Fri,03 September 2021 (Time 08:55 AM)
ដោយ ៖ (ចំនួនអ្នកអាន: 424នាក់)

ភ្នំពេញ ៖ ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ បានអនុញ្ញាតឲ្យឯកឧត្ដម Pablo Kang ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជាចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅទីស្តីការក្រសួង។

ក្នុងជំនួបនេះ ឯកឧត្ដមរដ្ឋមន្ត្រី និងឯកឧត្ដមឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ប្រកបដោយក្តីសោមនស្សរីករាយ ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជានិងអូស្រ្តាលី។ ភាគីទាំងពីរ បានពិភាក្សានិងឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការងារកំណែទម្រង់រដ្ឋបាលសាធារណៈរួមមាន៖ ការគាំទ្រលើកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈកម្ពុជា ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការផ្តល់សេវាសាធារណៈ វគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងនវានុវត្តន៍សម្រាប់មន្រ្តីរាជការ និងការរៀបចំផែនការនិរន្តរភាពការងារក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩។

ឯកឧត្ដមរដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ក៏បានថ្លែងអំណរគុណក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាចំពោះជំនួយរបស់ រដ្ឋាភិបាលអូស្ត្រាលីសម្រាប់វិស័យសុខភាពសាធារណៈរបស់កម្ពុជា ពិសេសជំនួយផ្នែកសុខាភិបាល សម្រាប់ការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក៏ដូចជាការផ្ដល់អាហារូបករណ៍ដល់និស្សិត និងមន្ត្រីរាជការកម្ពុជាសម្រាប់ការសិក្សានៅអូស្ត្រាលី។

ក្នុងឱកាសនោះដែរ ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងឯកឧត្ដមឯកអគ្គរដ្ឋទូតអូស្ត្រាលី បានផ្លាស់ប្ដូរមតិ ជុំវិញខួប៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ដោយបានធ្វើការកត់សម្គាល់ ពីការជ្រោមជ្រែងរបស់សហគមន៍អន្តរជាតិចំពោះកម្ពុជាឱ្យសម្រេចបានព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនេះឡើង ហើយដែល បានរួមចំណែកដល់បុព្វហេតុសន្តិភាព និងប្រជាធិបតេយ្យនៅកម្ពុជា។

ឯកឧត្ដមរដ្ឋមន្ត្រី ព្រុំ សុខា ក៏បានរំលឹកគូសបញ្ជាក់បន្ថែមទៀតថា៖ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមិនអាចកើតមានបានឡើយ ប្រសិនជាគ្មានការវាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត ហើយកិច្ចព្រមព្រៀងនេះក៏មិនអាចសម្រេចជោគជ័យបានឡើយ ប្រសិនជាគ្មានការចូលរួមគោរពអនុវត្តដោយស្មោះស្ម័គ្រពីភាគីប្រដាប់អាវុធកម្ពុជាទាំងឡាយ ពិសេសភាគីដ៏សំខាន់មួយដែលមិនអាចខ្វះបានគឺភាគីរដ្ឋកម្ពុជា។

ជាចុងក្រោយនៃជំនួបនេះទាំងឯកឧត្ដម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងឯកឧត្ដម Pablo Kang ឯកអគ្គរដ្ឋទូតអូស្រ្តាលី បានសំដែងនូវជំនឿជឿជាក់យ៉ាងមុតមាំថាកិច្ចសហប្រតិបត្តិការល្អប្រសើរក្នុងកម្មវិធី កំណែទម្រង់រដ្ឋបាលសាធារណៈនឹងបន្តរួមចំណែកបន្ថែមទៀតដល់ការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដែលមានប្រយោជន៍ទាំងសងខាងសម្រាប់រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរកម្ពុជា និងអូស្រ្តាលី៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1607 នាក់
ម្សិលមិញ :
902 នាក់
សប្តាហ៍នេះ :
9110 នាក់
ខែនេះ :
38944 នាក់
3 ខែនេះ :
101571 នាក់
សរុប :
1232425 នាក់