ថ្ងៃសៅរ៍ទី៤ ខែកញ្ញា ឆ្នាំ២០២១ លោក អ៊ុក ភ័ក្រ្តា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអមដំណើរ ឯកឧត្តម ស្រ៊ុន ដារិទ្ធ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានប្រតិភូក្រុមការងារអន្តរក្រសួង ចុះប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីចុះពិនិត្យ សិក្សា និងវាយតម្លៃដីជាក់ស្តែងលើដីសាធារណៈរបស់រដ្ឋ ក្រោយទទួលការអនុញ្ញាតជាគោលការណ៍ពីរាជរដ្ឋាភិបាលក្នុងការជួលជូនវិស័យឯកជនក្នុងការវិនិយោគ លើគម្រោងចំនួន០២ គឺគម្រោងវារីវប្បកម្មក្តាមតាមបែបធម្មជាតិ ទំហំដី៣៦៩ហិកតា និងគម្រោងសាងសង់កំពង់ផែខ្នាតតូច ទំហំដី ៧៧៦៧ម៉ែត្រការ៉េ ដែលគម្រោងទាំង២ ស្ថិតនៅស្រុកស្រែអំបិល ខេត្តកោះកុង។ ក្រោយកិច្ចប្រជុំផ្សព្វផ្សាយក្រុមការងារអន្តរក្រសួងបានចុះពិនិត្យទីតាំងជាក់ស្តែង ក្នុងនោះឯកឧត្តមប្រធានក្រុមការងារបានណែនាំអោយតំណាងក្រុមហ៊ុន ត្រូវរៀបចំគ្រោងការ និងផែនការវិនិយោគអោយបានរួចរាល់ និងត្រូវស្នើសុំការបោះបង្គោលព្រំអោយបានច្បាស់លាស់ ទើបក្រុមការងារអន្តរក្រសួង នឹងចុះមកពិនិត្យ សិក្សា និងវាយតម្លៃលើការជួលដី ដែលជាសម្បត្តិរបស់រដ្ឋនេះម្តងទៀត ចំណែកស្ថាប័នសំខាន់ក្នុងការវាយតម្លៃការជួលដីរដ្ឋនេះគឺជាសមត្ថកិច្ចរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ឯកឧត្តមប្រធានប្រតិភូក៏បានបញ្ចាក់ផងដែរថាគម្រោងទាំង២នេះពិតជាមានសារៈសំខាន់ក្នុងការលើកកម្ពស់កម្រិតជីវភាពប្រជាជនមូលដ្ឋាន និងជាផ្នែកមួយនៃសេដ្ឋកិច្ចជាតិ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា