ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ខេត្តក្រចេះបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៧នាក់ថ្មីបន្ថែមទៀត និងជាសះស្បើយចំនួន៧នាក់
Mon,06 September 2021 (Time 08:46 AM)
ដោយ ៖ (ចំនួនអ្នកអាន: 427នាក់)

ខេត្តក្រចេះ ៖ រដ្ឋបាលខេត្តក្រចេះ នារសៀលថ្ងៃអាទិត្យ ១៣រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសជូនដំណឹងស្តីពីការបន្តរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន៧នាក់ថ្មីបន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Repid Test ) ខណៈក្នុងថ្ងៃដដែលនេះ មានករណីជាសះស្បើយចំនួន០៧នាក់ផងដែរ។

ក្នុងបរិបទនេះ អាជ្ញាធរខេត្តក្រចេះសូមអំពាវនាវចំពោះបងប្អូនដែលបានប្រាស្រ័យទាក់ទងជាមួយអ្នកមានជំងឺកូវីដ-១៩ ដោយផ្ទាល់ និងដោយប្រយោលក្តី សូមអញ្ជើញមកជួបគ្រូពេទ្យ ដើម្បីពិនិត្យសុខភាព និងយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ ហើយបន្តធ្វើ ចត្តាឡីស័កឲ្យបានត្រឹមត្រូវតាមការណែនាំរបស់គ្រូពេទ្យ។

ជាថ្មីម្តងទៀត អាជ្ញាធរខេត្តសូមក្រើនរម្លឹកដល់ពុក ម៉ែ បងប្អូនមេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ បំផុតអំពីមេរោគចម្លងដ៏កាចសាហាវនេះ ដោយបន្តចូលរួមទាំងអស់គ្នាអនុវត្តន៍វិធានរបស់រាជរដ្ឋាភិបាលឲ្យបានខ្ជាប់ខ្ជួនបំផុតនូវ «៣ការពារ ៣កុំ» និងការណែនាំផ្សេងៗទៀតពីក្រសួងសុខាភិបាល ដើម្បីកាត់ផ្តាច់ខ្សែចម្លងនៃមេរោគដ៏កាចសាហាវនេះ នៅក្នុងសហគមន៍ និងក្នុងគ្រួសារយើង៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
978 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
8969 នាក់
ខែនេះ :
39298 នាក់
3 ខែនេះ :
101463 នាក់
សរុប :
1233751 នាក់