ខេត្តកំពង់ធំ ៖ ប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា លោកស្រីវេជ្ជបណ្ឌិត លី អាយឡាន (Li Ailan) បានថ្លែងថា ស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជានាបច្ចុប្បន្ននេះ មានភាពធូរស្រាលជាងមុន ដូច្នេះការបើកដំណើរការនូវសាលារៀនឡើងវិញ គឺជាការសម្រេចចិត្ដមួយដ៏ល្អត្រឹមត្រូវ។ការថ្លែងដូច្នេះរបស់លោកស្រី លី អាយឡាន ក្នុងឱកាសរួមដំណើរជាមួយលោកជំទាវ ឱ វណ្ណឌីន នាំយកអំណោយជាថវិកា និងសម្ភាររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ជូនលោកតា លោកយាយ ស្ម័គ្រចិត្ដចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅខេត្ដកំពង់ធំ នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១នេះ។ក្នុងឱកាសនោះលោកស្រី បានលើកនូវហេតុផលចំនួន៣ចំណុចថា ១៖ សិស្សានុសិស្ស ឬសាលារៀន មិនមែនជាចលករសំខាន់ ដែលធ្វើឱ្យមានផ្ទុះរាតត្បាតនៃជំងឺកូវីដ១៩ ក្នុងសហគមន៍នោះទេ, ២៖ ការបិទសាលារៀន ក្នុងរយៈពេលយូរ មានការប៉ះពាល់ធ្ងន់ធ្ងរ ដល់ការវិវឌ្ឍរាងកាយរបស់ក្មេងៗ ទាំងផ្លូវចិត្ដ និងចំណេះដឹង, ៣៖ គ្មានដំណើរការណាមួយ ដែលគ្មានហានិភ័យនោះទេ ប៉ុន្ដែអ្វីដែលយើងធ្វើបាន គឺការកាត់បន្ថយហានិភ័យ ឱ្យបានតិចបំផុត។ ដូច្នេះហើយការបើកសាលារៀនឡើងវិញ គឺអាចឋិតនៅលើការគ្រប់គ្រងរបស់យើងបាន ដោយការដាក់បញ្ជូលវិធានការទាំងឡាយ ដែលយើងធ្លាប់អនុវត្ដកន្លងមក។លោកស្រីបន្ដថា បច្ចុប្បន្ននេះយើងឃើញថា ស្ថានភាពទូទៅមានភាពល្អប្រសើរឡើងវិញ បន្ទាប់ពីមានវិធានការសុខាភិបាល, យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ មានដំណើរការល្អ និងការបង្កើនសមត្ថភាពនៃការគ្រប់គ្រង ព្យាបាលអ្នកជំងឺកូវីដ១៩។ ប៉ុន្ដែទោះបីជាស្ថានភាពបច្ចុប្បន្ននៃការជំងឺកូវីដ១៩នៅកម្ពុជា មានភាពធូរស្រាលក៏ដោយ ក៏យើងមិនត្រូវបន្ថូរបន្ថយការអនុវត្ដនូវវិធានការ ៣ការពារ ៣កុំនោះទេ»។លោកស្រីបានគូសបញ្ជាក់ថា ជាការពិតណាស់ វិធានការ «៣ការពារ ៣កុំ» ដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជាឱ្យប្រជាពលរដ្ឋអនុវត្ដដើម្បីឱ្យជៀសផុតពីការចម្លងមេរោគកូវីដ១៩នេះ គឺនៅតែមានប្រសិទ្ធភាព។ ដូច្នេះពេលបើកដំណើរការសាលារៀនឡើងវិញនេះ គឺត្រូវតែអនុវត្ដវិធានការនេះ ឱ្យបានល្អបំផុត ដោយត្រូវមានវិធានការ និងការឆ្លើយតប។ ជាការពិតណាស់ ការផ្ទុះរាតត្បាតនឹងអាចកើតមានឡើង ពេលបើកសាលារៀនឡើងវិញ ប៉ុន្ដែបើយើងមានប្រព័ន្ធក្នុងការរុករក ក្នុងករណីសង្ស័យ ហើយឆ្លើយតបទាន់ពេលវេលានោះ យើងនឹងអាចកាត់បន្ថយនូវហានិភ័យនេះ»។សូមជម្រាបថា កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានចេញសារសម្លេងបន្ទាន់មួយ ដោយណែនាំឲ្យក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអាជ្ញាធរ រាជធានី ខេត្ត ដើម្បីពិនិត្យមើលលើការបើកសាលារៀនឡើងវិញ នៅតាមភូមិឃុំ ដែលមិនមានការឆ្លងជំងឺកូវីដ-១៩ និងកន្លែងដែលឆ្លងតិច ដោយមិនត្រូវរងចាំការបើកសាលារៀនព្រមគ្នានៅទូទាំងប្រទេសនោះឡើយ ប៉ុន្តែត្រូវរក្សាគម្លាតសុវត្ថិភាព និងគោរពតាមវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា