កំពង់ឆ្នាំង៖ វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសព្រះបាទសម្តេចបរមនាថ នរោត្តមសីហមុនី ខេត្តកំពង់ឆ្នាំង ដែលស្ថិតនៅស្រុកកំពង់ត្រឡាច បានដណ្តើមជ័យលាភីថ្នាក់សំរឹទ្ធ ជាសាលាមេត្រីបរិស្ថាន ក្នុងការប្រកួតប្រឡងប្រណាំងសាលាមេត្រីបរិស្ថានថ្នាក់ជាតិលើកទី៣ ឆ្នាំ២០២១ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្រ្តា អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន ឯកឧត្តម នៃ ចារី អភិបាលរងខេត្តកំង់ឆ្នាំង និងមានការអញ្ជើញចូលរួមពីលោក ស៊ឹម ប្រឹម ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ធ្វើឡើងនៅបរិវេណវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសព្រះបាទសម្តេចបរមនាថ នរោត្តមសីហមុនី ខេត្តកំពង់ឆ្នាំង។ឯកឧត្តម នេត្រ ភក្រ្តា បានថ្លែងថា៖ ក្រសួងបរិស្ថានសូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារសម្របសម្រួលកិច្ចសហប្រតិបត្តិការរវាងក្រសួងបរិស្ថាន និងក្រសួងអប់រំ យុវជន និងកីឡា ក្នុងក្របខ័ណ្ឌការងារអប់រំ ការងារបណ្តុះបណ្តាល ការសិក្សាស្រាវជ្រាវ និងការងារផ្តល់សេវាពិគ្រោះយោបល់លើវិស័យបរិស្ថាន ជាពិសេសគណៈកម្មការវាយតម្លៃសាលាមេត្រីបរិស្ថានដែលបានផ្តល់កិច្ចសហ ការយ៉ាងល្អប្រសើរ និងទទួលបានលទ្ធផលជាផ្លែផ្កាគួរឱ្យកត់សម្គាល់ក្នុងការរៀបចំការប្រឡងប្រណាំងសាលាមេត្រីភាពបរិស្ថានចំនួន ៣ លើកមកនេះ។ ឯកឧត្តម បានបន្តថាៈ ក្នុងនាមក្រសួងបរិស្ថាន ក៏សម្តែងនូវការកោតសរសើរខ្ពស់ចំពោះសាលាបឋមសិក្សា និងមធ្យមសិក្សាសរុបចំនួន ៤៨ ដែលបានចូលរួម ក្នុងចលនាប្រឡងប្រណាំងមេត្រីភាពបរិស្ថាននៅឆ្នាំ២០២១ នេះដែលជាការប្រកួតប្រជែងសាលាមេតីបរិស្ថានរៀងរាល់ ២ ឆ្នាំម្តង លើកទី៣។ ឯកឧត្តម បានគូសបញ្ជាក់ថា ការប្រឡងប្រណាំងសាលាមេត្រីបរិស្ថានគឺជាគំនិតផ្តួចផ្តើមដ៏សំខាន់ និងជាយន្តការមួយដ៏មានសារៈសំខាន់ក្នុងចំណោមយន្តការ និងវិធានការជាច្រើនទៀតដែលក្រសួងបរិស្ថាន និងភាគីពាក់ព័ន្ធទាំងអស់បានខិតខំជំរុញអនុវត្តជាបន្តបន្ទាប់សំដៅធ្វើឱ្យប្រសើរឡើងនូវកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព តាមរយៈការបញ្រ្ជាបចំណេះដឹងនិងចំណេះធ្វើក្នុងចំណោមកុមារសិស្សានុសិស្ស និងយុវជន នៅតាមសាលារៀន និងគ្រឹះស្ថានអប់រំ ដែលជាកន្លែងប្រមូលផ្តុំមានលក្ខណៈងាយស្រួលក្នុងការផ្លាស់ប្តូទម្លាប់ ផ្នត់គំនិត និងឥរិយាបទរបស់កុមារ និងយុវជនចំពោះអនាម័យ និងបរិស្ថាន។ សូមជម្រាបជូនថា៖ វិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសព្រះបាទសម្តេចបរមនាថ នរោត្តមសីហមុនី ខេត្តកំពង់ឆ្នាំង ត្រូវបានគណៈកម្មការវាយតម្លៃដោយទទួលបានចំណាត់ថ្នាក់ជ័យលាភីសំរឹទ្ធ ប្រចាំឆ្នាំ២០២១ ក្នុងការប្រកួតប្រជែងថ្នាក់ជាតិលើកទី៣ ជាសាលាមេត្រីបរិស្ថាន។ ការវាយតម្លៃផ្ដល់ពិន្ទុ ជាសាលាមេត្រីបរិស្ថាន ដោយផ្អែកទៅលើការពិនិត្យ និងវាយតម្លៃនៃលក្ខខណ្ឌ៤ចំណុច ដែលលក្ខខណ្ឌវិនិច្ឆ័យទាំង៤ចំណុច នៃសាលាមេត្រីបរិស្ថានរួមមាន៖ ទី១.មានគោលការណ៍និងរដ្ឋបាល របស់សាលាលើការងារបរិស្ថាន។ទី២.មានការបង្រៀនមេរៀនបរិស្ថាននិងសកម្មភាពអប់រំបរិស្ថានក្នុងសាលានិងសហគមន៍ជុំវិញ(ជាកម្មវិធីសិក្សាបន្ថែម បញ្ជ្រាប)។ ទី៣.មានសម្ភារៈបរិក្ខារអប់រំបរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធនានានិងការប្រតិបត្តិបរិស្ថាន។ទី៤.មានភាពជាដៃគូជាមួយអ្នកពាក់ព័ន្ធ និងការផ្សព្វផ្សាយតាមសហគមន៍៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា