មណ្ឌលគិរី៖ ដើម្បីទាក់ទាញវិស័យទេសចរណ៍ក្នុងខេត្ត ឲ្យមានការកាន់ឡើងពីមួយឆ្នាំទៅមួយឆ្នាំ ជាពិសេស សំដៅរួមចំណែកពង្រឹងមូលដ្ឋានសេដ្ឋកិច្ចក្នុងខេត្តឲ្យមានការរីកចម្រើន នារសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី រួមទាំងលោក អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ និងក្រុមការងារយុវជន បានអញ្ជើញចុះពិនិត្យវឌ្ឍនៈភាពនៃការសាងសង់អាងទំនប់លើ និងទំនប់ក្រោម និងត្រៀមរៀបចំតុបតែងភ្លើងលម្អ ដើម្បីត្រៀមរៀបចំបណ្តែតប្រទីប និងបាញ់ កាំជ្រួច អបអរសាទរ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែនាពេលខាងមុខ។ក្នុងការចុះពិនិត្យទីតាំងនោះ ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានណែនាំដល់មន្រ្តីជំនាញ ត្រូវខិតខំយកចិត្តទុកដាក់សហការគ្នា ក្នុងការរៀបចំស្តង់ពិព័រណ៌ កន្លែងតន្រ្តីកំសាន្ត និងតុបតែងភ្លើងលម្អអាងទំនប់ក្រោម និងទំនប់លើ ក៏ដូចជាតាមទីសាធារណៈ ក្នុងក្រុងឲ្យមានសោភ័ណ្ឌភាព ដើម្បីទាក់ទាញឲ្យវិស័យទេសចរណ៍នៅក្នុងខេត្តមណ្ឌលគិរី មានការរីកចម្រើន។ ឯកឧត្តម បញ្ជាក់ថា ការសាងសង់អាងទំនប់លើ និងទំនប់ក្រោមនេះ ដើម្បីជាប្រយោជន៍រួម របស់ប្រជាពលរដ្ឋនៅក្រុងសែនមនោរម្យ ជាពិសេស អាងទំនប់ទាំងពីរនេះ ជាប្រភពដ៏សំខាន់ ក្នុងការផលិតទឹកស្អាតជូនប្រជាពលរដ្ឋប្រើប្រាស់។ ឯកឧត្តម ក៏បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេស ប្រជាពលរដ្ឋដែលរស់នៅជុំវិញអាងទំនប់នេះ ត្រូវចូលរួមសហការថែរក្សានូវអនាម័យបរិស្ថានឲ្យបានស្អាត ដើម្បីឲ្យខេត្តមណ្ឌលគិរី ប្រែមុខមាត់ថ្មីពីមួយឆ្នាំទៅមួយឆ្នាំ។លោក តូវ សុធារ៉ា ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តមណ្ឌលគិរី បានបញ្ជាក់ថា បច្ចុប្បន្ន អាងទំនប់ក្រោម និងអាងទំនប់លើនេះ ជាប្រភពទឹកដ៏សំខាន់ សម្រាប់ប្រជាពលរដ្ឋនៅក្រុងសែនមនោរម្យ ប្រើប្រាស់ទឹកស្អាតមានចំនួន ១៨០០ខ្នងផ្ទះ ហើយសមត្ថភាពនៃការផលិតទឹកមានចំនួន ២០០០ម៉ែត្រគីប ក្នុង១ថ្ងៃ ហើយប្រជាពលរដ្ឋស្រូបយកទឹកប្រើប្រាស់ប្រចាំថ្ងៃមានចំនួន ១៨០០ម៉ែត្រគីប ក្នុង១ថ្ងៃ នឹងនៅសល់ ២០០ម៉ែត្រគីប ដូច្នេះ ស្ថានីយអង្គភាពរដ្ឋាករទឹក បានគិតគូរយ៉ាងម៉ត់ចត់ និងត្រូវប្រើប្រាស់ប្រភពថវិកា ដើម្បីសាងសង់នូវប្រព័ន្ធសមត្ថភាពផលិតកម្មទឹកស្អាតបន្ថែមទៀត ដើម្បីផ្គត់ផ្គង់ឲ្យបានគ្រប់គ្រាន់ជូនប្រជាពលរដ្ឋ។ លោក តូវ សុធារ៉ា បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ក៏ដូចជា អាជ្ញាធរ ត្រូវចូលរួមថែរក្សាការពារប្រភពទឹកដែលយកមកប្រើប្រាស់នេះ ឲ្យបានល្អ សម្រាប់ផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋប្រើប្រាស់ផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា