ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អាជ្ញាធរខេត្តមណ្ឌលគិរី ប្រលែងកូនត្រីជាង ១ម៉ឺនកូន ចូលក្នុងអាងទំនប់លើ ក្នុងក្រុងសែនមនោរម្យ
Mon,17 October 2022 (Time 10:53 AM)
ដោយ ៖ (ចំនួនអ្នកអាន: 440នាក់)

មណ្ឌលគិរី៖ ដើម្បីបំផុសចលនាប្រលែងកូនត្រីនៅគ្រប់កន្លែងតាមមូលដ្ឋាន និងឲ្យក្លាយជាប្រពៃណី ក្នុងការបញ្ញាក់ស្មារតីអភិរក្សជលផលដល់ប្រជាពលរដ្ឋ ក៏ដូចជាបង្កើនផលត្រី សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ អាជ្ញាធរខេត្តមណ្ឌលគិរី បានរៀបចំពិធីប្រលែងកូនត្រី នៅបរិវេណ អាងទឹកទំនប់លើ ស្ថិតនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានមានប្រសាសន៍ថា ដើម្បីគ្រប់គ្រងធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាពត្រូវផ្សារភ្ជាប់ ទៅនឹងការធ្វើអាជីវកម្មសមស្រប ហើយក៏ត្រូវគិតគូរពីការអភិរក្សជលផល ការដាំដុះព្រៃលិចទឹកឡើងវិញ និងការការពារបរិស្ថានជលផល ដែលនេះគឺជាកិច្ចការដ៏សំខាន់ និងមានតម្លៃសម្រាប់ ទ្រទ្រង់ជីវិតមនុស្សសត្វ រុក្ខជាតិ និងជីវចម្រុះផ្សេងៗទៀតជាច្រើន សម្រាប់បម្រើការប្រើប្រាស់ក្នុងពេលបច្ចុប្បន្ន និងកូនចៅជំនាន់ក្រោយ ជាពិសេសតម្រូវការធនធានមច្ឆជាតិជាអាហារប្រចាំថ្ងៃ។ ឯកឧត្តម បានណែនាំដល់មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន ត្រូវចាត់វិធានការឱ្យបានតឹងរឹង ចំពោះការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ត្រូវពង្រឹង និងជំរុញដល់សហគមន៍ស្រះជម្រកត្រី ដែលបានបង្កើតហើយ នឹងបន្តបង្កើតបន្ថែមទៀត ឱ្យបានច្រើនក្នុងមូលដ្ឋាន ជាពិសេសជំរុញឱ្យមានកន្លែងអភិរក្សពូជត្រីក្នុងសហគមន៍នីមួយៗ ត្រូវបន្តកិច្ចសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ក្នុងការគ្រប់គ្រងកន្លែងអភិរក្សជលផលឱ្យបានល្អប្រសើរ ត្រូវបំផុសលើកទឹកចិត្តដល់វិស័យឯកជន ឱ្យវិនិយោគលើការងារចិញ្ចឹមត្រី និងចែករំលែកការងារបច្ចេកទេសទៅវិញទៅមក ការចិញ្ចឹម និងបង្កាត់ភ្ញាស់ប្រភេទត្រីក្នុងស្រុក ដើម្បីបម្រើឱ្យទីផ្សារ និងបង្កើនប្រាក់ចំណូល ជួយកាត់បន្ថយការធ្វើនេសាទត្រីក្នុងដែនធម្មជាតិផង និងអនុវត្តយុទ្ធសាស្ត្រភូមិមួយផលិតផលមួយផងដែរ។

តាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានឱ្យដឹងថា ការប្រារព្ធពិធីប្រលែងត្រីនាពេលនេះ មន្រ្តីជំនាញ បានប្រលែងពូជកូនត្រីចំនួន ១០.៧០០ក្បាល ក្នុងនោះ មានត្រីឆ្ពិនចំនួន៦.០០០កូន និងកូនត្រីប្រា ៤.៧០០កូន ចូលក្នុងអាងទំនប់លើ ក្នុងក្រុងសែនមនោរម្យផងដែរ។

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
755 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
8746 នាក់
ខែនេះ :
39075 នាក់
3 ខែនេះ :
101240 នាក់
សរុប :
1233528 នាក់