ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
រដ្ឋបាលខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំគណៈកម្មការរៀបចំបុណ្យជាតិ និង អន្តរជាតិថ្នាក់ខេត្ត
Mon,17 October 2022 (Time 12:40 PM)
ដោយ ៖ (ចំនួនអ្នកអាន: 329នាក់)

មណ្ឌលគិរី ÷ នៅព្រឹកថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២២ រដ្ឋបាលខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំគណៈកម្មការរៀបចំបុណ្យជាតិ និង អន្តរជាតិថ្នាក់ខេត្ត ដឹកនាំកិច្ចប្រជុំដោយឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត នាយករងរដ្ឋបាលសាលាខេត្ត លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ដែលកិច្ចប្រជុំនៅធ្វើឡើងនៅអាគាររដ្ឋបាលសាលាខេត្តមណ្ឌលគិរី និង អភិបាល អភិបាលរងក្រុង/ស្រុក ចូលរួមតាមប្រព័ន្ឋវីដេអូ Zoom ។

ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា គណៈកម្មការរៀបចំបុណ្យជាតិ និង អន្តរជាតិ ថ្នាក់ខេត្ត មានតួនាទីជាសេនាធិការផ្ដល់យោបល់ជូនគណ:អភិបាលខេត្ត ក្នុងការរៀបចំបុណ្យជាតិ-បុណ្យអន្ដរជាតិ បដិសណ្ឋារកិច្ច និងពិធីកានានា នៅក្នុងខេត្តមណ្ឌលគិរី ។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា កន្លងមកការរៀបចំពិធីបុណ្យជាតិ និង អន្តរជាតិ ក្នុងខេត្តមិនទាន់មានលក្ខណៈត្រឹមត្រូវសមស្របតាមគន្លងព្រះពុទ្ធសាសនា ទំនៀមទម្លាប់ប្រពៃណី ហើយស្ថាប័នខ្លះក៏បានរៀបចំ ស្ថាប័នរដ្ឋនិងឯកជនមួយចំនួនក៏មិនបានរៀបចំពិធីតាមការណែនាំរបស់រដ្ឋបាលខេត្ត ក្រុង/ស្រុកឡើយ ។ ដូច្នេះដើម្បីជម្រុញឲ្យការរៀបចំពិធីបុណ្យជាតិនិងអន្តរជាតិ ក្នុងខេត្តមណ្ឌលគិរី ប្រព្រឹត្តទៅប្រកបដោយភាពអធិកអធម យ៉ាងឱឡារិក គណៈកម្មការរៀបចំបុណ្យជាតិ និងអន្តរជាតិថ្នាក់ខេត្ត ត្រូវពិភាក្សាត្រៀមរៀបចំ និង ចេញសេចក្ដីណែនាំស្ដីពីការរៀបចំពិធីបុណ្យដល់អង្គភាពរដ្ឋនិងឯកជនដើម្បីចូលរួមអបអរក្នុងពិធីបុណ្យនីមួយៗ ។ ម្យ៉ាងទៀតអាជ្ញាធរមូលដ្ឋាន ក៏ត្រូវជំរុញឲ្យវិស័យឯកជន ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន រៀបចំអបអរពិធីបុណ្យនីមួយៗនៅតាមអង្គភាពនិងគេហដ្ឋាន តាមរយៈការចងទង់ជាតិ ទង់សាសនា ស្របតាមការណែនាំរបស់គណ:កម្មការរៀបចំបុណ្យជាតិ អន្តរជាតិថ្នាក់ខេត្ត ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1465 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
9456 នាក់
ខែនេះ :
39785 នាក់
3 ខែនេះ :
101950 នាក់
សរុប :
1234238 នាក់