ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានប្តូរវេន ឆ្នាំ២០២២ នឹងធ្វើសន្និសីទសារព័ត៌មាន នៅវេលាម៉ោង ៣៖៤០នាទីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ស្អែកនេះ ស្តីពីលទ្ធផលប្រជុំសំខាន់ៗចំនួន១១ នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលកម្ពុជា ដែលធ្វើជាម្ចាស់ផ្ទះ ។ក្នុងឱកាសធ្វើសន្និសីទសារព័ត៌មានបង្ហាញពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅសណ្ឋាគារសុខា ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ អ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ាន ឯកឧត្តម គង់ ភោគ បានបង្ហើបយ៉ាងដូច្នេះថា៖ «នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ តាមគម្រោងនៅនៅវេលាម៉ោង៣៖៤០នាទីរសៀល សម្តេចតេជោ នាយករដ្ឋមន្ត្រី នឹងធ្វើសន្និសីទព័ត៌មានពីលទ្ធផលសំខាន់ៗដែលកើតចេញពីកិច្ចប្រជុំទាំងអស់១១ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ដែលរៀបចំនៅរាជធានីភ្នំពេញ»។ជាមួយគ្នានេះ ឯកឧត្តមអ្នកនាំពាក្យផ្លូវការកិច្ចប្រជុំកំពូលអាស៊ានបានឱ្យដឹងដែរថា សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ អាស៊ាន ក៏បានចេញផ្សាយសៀវភៅដែលមានចំណងជើងថា «កិច្ចសហប្រតិបត្តិការអាស៊ានបូក-បី ១៩៩៧-២០២២ ក្នុងឱកាសខួបអនុស្សាវរីយ៍២៥ឆ្នាំ នៃកិច្ចសហប្រតិបត្តិការអាស៊ានបូក-បី» ដែលបង្ហាញពីសមិទ្ធផលធំធេងនៃកិច្ចសហប្រតិបត្តិការមួយក្នុងក្របខ័ណ្ឌរវាងប្រទេសទាំង១៣។សូមជម្រាបថា កិច្ចប្រជុំកំពូល ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ធ្វើឡើងចាប់ផ្តើមពីថ្ងៃទី១០ ដល់ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ មានព្រឹត្តិការណ៍ដូចជា៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២៣ កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៥ កិច្ចប្រជុំកំពូលរំលឹកខួប៣០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី១០ កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី លើកទី២ កិច្ចប្រជុំកំពូលរំព្ញកខួបនៃទំនាក់ទំនងអាស៊ាន-កាណាដា កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១៧ ផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តម ស សុខា អះអាងថា ជនរួមជាតិ ព្រមទាំងយុវជន ជឿជាក់លើភាពម៉ឺងម៉ាត់និងដំណោះស្រាយដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ()
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()
អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()
វីដែអូ
ចំនួនអ្នកទស្សនា