ថ្ងៃសៅរ៍ ទី១៤ ខែមិថុនា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ប្រតិភូអមដំណើរសម្តេចតេជោ ហ៊ុន សែន ជាង៤០នាក់ អវិជ្ជមានកូវីដ១៩ទាំងអស់
Wed,16 November 2022 (Time 10:43 AM)
ដោយ ៖ (ចំនួនអ្នកអាន: 347នាក់)

ភ្នំពេញ ៖ ម៉ាស៊ីន PCR បង្ហាញលទ្ធផលបញ្ជាក់ថា ប្រតិភូអមដំណើរសម្តេចតេជោ ហ៊ុន សែន ជាង៤០នាក់ មិនមានវិជ្ជមានកូវីដ១៩នោះទេ។ នេះបើតាមការបញ្ជាក់ពីលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅព្រឹកថ្ងៃនេះ។

លោកជំទាវរដ្ឋេលខាធិការបានបញ្ជាក់ឲ្យដឹងយ៉ាងដូច្នេះថា «ប្រតិភូអមសម្តេចតេជោ​ ហ៊ុន សែន ទាំង​អស់លទ្ធផល​បានបញ្ចាក់ពីម៉ាស៊ីន PCR កាល​ពីរំលង​អធ្រាត្រគឺអវិជ្ជមាន​ទាំង​អស់​។ ក្រោយតេស្តរហ័សយើង​បានយកសំណាកទៅពិនិត្យម៉ាស៊ីន PCR ដើម្បីធ្វើការបញ្ជាក់ជាលទ្ធផល​ទទួលបាននៅម៉ោង១២៖០០យប់គឺអវិជ្ជមាន Negatives ទាំង​អស់»​។

លោកជំទាវ យក់ សម្បត្តិ នៅយប់ថ្ងៃទី១៥ ខែវិច្ឆិកានេះ បានដឹកនាំក្រុមគ្រូពេទ្យ៣ក្រុម រង់ចាំធ្វើតេស្តរហ័សជូនដល់គណៈប្រតិភូអមដំណើរសម្តេចតេជោនាយករដ្ឋមន្ត្រី ត្រឡប់មកពីប្រទេសឥណ្ឌូនេស៊ីវិញ និងយកសំណាករបស់គណៈប្រតិភូទាំងអស់ ទៅពិនិត្យជាមួយម៉ាស៊ីន PCR បន្ថែមទៀត លទ្ធផលអវិជ្ជមានទាំងអស់នៅពេលនះ។

សូមជម្រាបថា សម្ដេចតេជោបានអញ្ជើញដឹកនាំគណៈប្រតិភូធ្វើដំណើរឆ្ពោះទៅកាន់កោះបាលីប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី ១៤ វិច្ឆិកា ម្សិលមិញ ដើម្បីត្រៀមចូលរួមក្នុងកិច្ចប្រជុំកំពូល G20 ក៏ប៉ុន្តែដោយសារតែការធ្វើតេស្តឃើញមានវិជ្ជមានកូវីដ-១៩ ទើបសម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានសម្រេចចិត្តដឹកនាំគណៈប្រតិភូត្រឡប់មកកាន់មាតុប្រទេសវិញ នៅល្ងាចថ្ងៃទី១៥ វិច្ឆិកាឆ្នាំ២០២២នេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ស សុខា អះអាងថា ជនរួមជាតិ ព្រមទាំងយុវជន ជឿជាក់លើភាពម៉ឺងម៉ាត់និងដំណោះស្រាយដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2849 នាក់
ម្សិលមិញ :
1114 នាក់
សប្តាហ៍នេះ :
8245 នាក់
ខែនេះ :
28692 នាក់
3 ខែនេះ :
92230 នាក់
សរុប :
1170822 នាក់