ថ្ងៃសៅរ៍ ទី១៤ ខែមិថុនា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អភិបាលក្រុងព្រះសីហនុអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សា អនាម័យបរិស្ថាន ដើម្បីឱ្យ សោភ័ណភាពក្រុង ខេត្តកាន់តែល្អស្អាត
Thu,13 January 2022 (Time 08:36 AM)
ដោយ ៖ (ចំនួនអ្នកអាន: 545នាក់)

ខេត្តព្រះសីហនុ ៖ លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុកាលពីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ បានធ្វើពិធីសំអាតអនាម័យបរិស្ថានតំបន់ឆ្នេរ នៅឆ្នេរអូត្រេះ១ ស្ថិតក្នុងសង្កាត់លេខ ៤ ក្រុង.ខេត្តព្រះសីហនុ ដោយមានការចូលរួមពីមន្ទីរ បរិស្ថានមន្ទីរទេសចរណ៍ កងកម្លាំងសមត្ថកិច្ច អាជ្ញាធរ សង្កាត់ និងអង្គភាពពាក់ព័ន្ធចូលរួមផងដែរ។

លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុបានមានប្រសាសន៍ថា សូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់គ្រប់មជ្ឈដ្ឋានត្រូវចូលរួមជាមួយនឹងអាជ្ញាធរដើម្បីធ្វើយ៉ាងណាឱ្យក្រុងក៏ដូចជាតំបន់ឆ្នេររបស់យើង មានសោភ័ណភាព និងបរិស្ថានស្អាតដោយកុំចោលសំរាម និងកាកសំណល់ រឹងរាវបង្ហូរចូលទៅក្នុងសមុទ្រ អូរ ប្រឡាយដែលធ្វើឲ្យប៉ះពាល់បរិស្ថាន និងបាត់សោភ័ណភាព ក្រុងរបស់យើង។

លោកបន្តថា ក្រុងព្រះសីហនុគឺជាក្រុងទេសចរណ៍ ដូចនេះទាមទារឲ្យមានការចូលរួមគ្រប់ភាគីពាក់ព័ន្ធក្នុងការចូលរួមថែរក្សា អនាម័យបរិស្ថាន នៅតាមដងផ្លូវ សាធារណៈទូទាំងក្រុងក៏ដូចជា តាមតំបន់ឆ្នេរ ដោយកុំបោះចោលសំរាម កាកសំណល់ផ្សេងៗ ដែលធ្វើឲ្យបាត់នូវសោភ័ណភាព ទីក្រុងដែលបច្ចុប្បន្នក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុនសែន ជាប្រមុខ ក៏ដូចជាការយកចិត្តទុកដាក់ពី ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បាននិងកំពុងយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៧ ខ្សែបានរៀបចំល្អស្អាតធំទូលាយងាយស្រួលក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋកាត់បន្ថយការកកស្ទះចរាចរណ៍មានផ្លូវស្មើជើងបំពាក់ទៅដោយអំពូលភ្លើងកាំមេរ៉ាសុវត្តិភាព គំនូសសញ្ញាចរាចរណ៍ ស្លាកសញ្ញាចរាចរណ៍ សួនច្បារ មានប្រព័ន្ធលូបង្ហូរទឹកកខ្វក់ ចូលស្ថានីយអាងប្រព្រឹត្តិកម្មចម្រោះទឹកកខ្វក់ មុននឹងបង្ហូរចេញទៅក្នុងសមុទ្រ ដូចនេះហើយទាមទារឲ្យមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិដើម្បីឱ្យ សោភ័ណ្ឌភាពបរិស្ថាននៅក្នុងក្រុងខេត្តព្រះសីហនុកាន់តែល្អស្អាតក្នុងការទាក់ទាញភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិមកលេងកាន់តែច្រើន៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ស សុខា អះអាងថា ជនរួមជាតិ ព្រមទាំងយុវជន ជឿជាក់លើភាពម៉ឺងម៉ាត់និងដំណោះស្រាយដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
732 នាក់
ម្សិលមិញ :
1114 នាក់
សប្តាហ៍នេះ :
6128 នាក់
ខែនេះ :
26575 នាក់
3 ខែនេះ :
90113 នាក់
សរុប :
1168705 នាក់