ខេត្តកណ្តាល ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា «ជោគជ័យរបស់យើងជាគ្រូពេទ្យមិនមែនត្រឹមតែមើលអ្នកជំងឺជានោះទេ ជោគជ័យរបស់យើងគឺកុំឱ្យមានអ្នកជំងឺច្រើន»។ ឯកឧត្តមមានប្រសាសន៍បែបនេះ នៅព្រឹកថ្ងៃ១៧ ខែមករា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធជាផ្លូវការមន្ទីរសម្រាកព្យាបាល និងសម្ភពចតុមុខ ដែលមានការអញ្ជើញរូលរួមពីឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃអគណៈអភិបាលខេត្តកណ្តាល ព្រមទាំងមាន ការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអភិបាលរងខេត្ត ស្នងការខេត្ត បុគ្គលិកនៃមន្ទីរព្យាបាល និងសម្ភពចតុមុខជាច្រើនរូបទៀត។ឯកឧត្តម សាយ សំអាល់ បានលើកឡើងទៀតថា ក្នុងនាមយើងជាគ្រូពេទ្យត្រូវបើកចិត្តឱ្យទូលាយ និងមានចរិតសិក្សាស្រាវជ្រាវទើបកន្លែងព្យាបាលរបស់យើងមានប្រសិទ្ធភាព ដោយផ្អែកលើគុណតម្លៃស្នូល គឺ គុណភាព សេវាកម្ម ក្រមសីលធម៌ វិជ្ជាជីវៈ។ជាមួយគ្នានេះដែរ ឯកឧត្តមក៏កោតសរសើរដល់មន្ទីរសម្រាកព្យាបាល និងសម្ភពចតុមុខ ដែលទទួលបានការអនុញ្ញាតពីបេឡាសន្តិសុខសង្គម (បសស) លើកិច្ចព្រមព្រៀងស្តីពីការប្រើប្រាស់ និងការផ្តល់សេវាសុខាភិបាលជូនសមាជិក សមាជិកា បេឡាសន្តិសុខសង្គម ដែលស្របទៅនឹងគោលនយោបាយគាំពារវិស័យសុខាភិបាលរបស់រាជរដ្ឋាភិបាល ហើយនេះជាចំណុចពិសេស។ឯកឧត្តមបន្តថា មន្ទីរសម្រាកព្យាបាល និងសម្ភពចតុមុខ គឺជាមូលដ្ឋានសេវាសុខាភិបាលឯកជនមួយ ដែលបានជួយបំពេញ និងបម្រើសេវាសុខាភិបាល ជូនបងប្អូនកម្មករ និយោជិត មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ លើផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ក្នុងគោលបំណងផ្តល់ការពិនិត្យ ព្យាបាល និងថែទាំវេជ្ជសាស្ត្រប្រកបដោយគុណភាពប្រសិទ្ធភាព និងក្នុងគោលបំណងបង្ខិតសេវាឱ្យកាន់តែកៀកទៅនឹងប្រជាពលរដ្ឋមូលដ្ឋានផងដែរ។ ឯកឧត្តមចាត់ទុកថា នេះគឺជាការចូលរួមសំដៅធ្វើយ៉ាងណាឱ្យវិស័យសុខាភិបាលរបស់យើងរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ ឯកឧត្តម សាយ សំអាល់ សង្ឃឹមថា មន្ទីរសម្រាកព្យាបាល និងសម្ភពចតុមុខ នឹងប្រែក្លាយទៅជាកន្លែងបណ្តុះបណ្តាលសម្រាប់វេជ្ជបណ្ឌិតវ័យក្មេងជាច្រើនទៀត៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា