ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អភិបាលខេត្តរនគិរី ជំរុញឲ្យក្រុមការងារបច្ចេកទេស រៀបចំប្លង់គោលប្រើប្រាស់ដីធ្លីស្រុកចំនួន៣
Wed,19 January 2022 (Time 07:51 AM)
ដោយ ៖ (ចំនួនអ្នកអាន: 416នាក់)

ខេត្តរតនគិរី ៖ កិច្ចប្រជុំគណៈកម្មការរៀបចំដែនដីថ្នាក់ខេត្ត ដើម្បីពិនិត្យសេចក្ដីព្រាងឯកសារប្លង់គោលប្រើប្រាស់ដី ស្រុកតាវែង អណ្ដូងមាស និងស្រុកអូរយ៉ាដាវ ដែលបានប្រារព្ធធ្វើឡើង នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្ត។

ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត បានជំរុញឲ្យក្រុមការងារបច្ចេកទេសរៀបចំប្លង់គោលប្រើប្រាស់ដីធ្លីស្រុកទាំង៣ សហការជាមួយអ្នកពាក់ព័ន្ធ ពន្លឿនឲ្យបានឆាប់រហ័ស និងគ្រប់ជ្រុងជ្រោយ ទៅតាមបទដ្ឋានបច្ចេកទេស និងច្បាប់ជាមូលដ្ឋាន៍ ដាក់ឆ្លងគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មស្រុក ខេត្តដើម្បីបញ្ជូនសុំការសម្រេចពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យ សម្រេច។ ឯកឧត្តមក៏បានបន្ថែមថា រាល់ការចេញប័ណ្ណកម្មសិទ្ធិដីធ្លី និងការអភិវឌ្ឍផ្សេងៗ ក្នុងស្រុកនីមួយៗ ត្រូវអនុលោមទៅតាមប្លង់គោល ដែលបានពិនិត្យ ព្រមទាំងកែសម្រួលរួចរាល់ក្នុងកិច្ចប្រជុំនាពេលនេះ រហូតដល់មានការប្រើប្រាស់នូវប្លង់គោល ដីធ្លីក្នុងស្រុកទាំង៣ ជាផ្លូវការ។

ឯកឧត្តម ញ៉ែម សំអឿន បានជំរុញឲ្យស្រុកទាំង៣ រៀបចំគម្រោងអភិវឌ្ឍស្រុកអោយបានច្បាស់លាស់ ក្នុងនោះរួមមានការអភិរក្សវិស័យទេសចរណ៍ធម្មជាតិ វប្បធម៌ និងអត្តសញ្ញាណវប្បធម៌ជនជាតិដើមភាគតិច ហេដ្ឋារចនាសម្ព័ន្ធ កិច្ចការពារបរិស្ថាន ការអភិវឌ្ឍបៃតង និងត្រូវថែរក្សាការពារអោយបាននូវសម្បត្តិធម្មជាតិអោយបានគង់វង្ស រួមមានរមណីយដ្ឋានធម្មជាតិនានា ក៏ដូចជាត្រូវរក្សាអោយបាន នូវផ្លូវប្រវត្តិសាស្រ្ដ និងធនធាននៅសល់ពីសម័យតស៊ូ ដែលឥស្សរជនខ្មែរមុនសម័យសង្រ្គាមបន្សល់ទុកឲ្យបានល្អ ដើម្បីបង្កើតជាគោលដៅអេកូទេសចរណ៍មួយដ៏ទាក់ទាញទៅថ្ងៃខាងមុខ សម្រាប់ភ្ញៀវទេសចរមកលេងកម្សាន្ដខេត្តយើង ឲ្យបានកាន់តែច្រើន។ បន្ថែមពីនោះត្រូវកំណត់យុទ្ធសាស្រ្ដអភិវឌ្ឍរៀបចំដែនដី តម្រង់ទិសការអភិវឌ្ឍកសិ-ឧស្សាហកម្ម និងការកែច្នៃ គ្រប់គ្រងការពារ ប្រើប្រាស់អភិវឌ្ឍដី និងធនធានធម្មជាតិ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1736 នាក់
ម្សិលមិញ :
902 នាក់
សប្តាហ៍នេះ :
9239 នាក់
ខែនេះ :
39073 នាក់
3 ខែនេះ :
101700 នាក់
សរុប :
1232554 នាក់