ថ្ងៃសៅរ៍ ទី១៤ ខែមិថុនា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារអនុវត្តបន្តឆ្នាំ ២០២៣ នៃសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង
Sat,10 December 2022 (Time 08:18 AM)
ដោយ ៖ (ចំនួនអ្នកអាន: 357នាក់)

ខេត្តស្វាយរៀង៖ នៅថ្ងៃសុក្រ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា បានអញ្ជេីញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២២ និងលើកទិសដៅការងារអនុវត្តបន្ត ឆ្នាំ ២០២៣ និងមានការអញ្ជើញចូលរួមពីលោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា ព្រមទាំង ឯកឧត្តម លោកជំទាវ គណៈកម្មាធិការសាខា លោក លោកស្រីប្រធាន អនុប្រធានគណៈកម្មាធិការអនុសាខា ក្រុង ស្រុកទាំង ៨ ក្រុមប្រតិបត្តិសាខាសរុបចំនួន ២១ នាក់ ។

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីបូកសរុបលទ្ធផលការងារដែលសម្រចបានក្នុងឆ្នាំ ២០២២ ក៍ដូចជាបញ្ហាប្រឈមនានាដែលសាខា អនុសាខាជួបប្រទះ និងធ្វើការដោះស្រាយនូវសំណូមពរមួយចំនួនដែលមាននៅថ្នាក់សាខា និងអនុសាខា ។ របៀបវារៈនៃកិច្ចប្រជុំនេះរួមមាន៖ ប្រសាសន៍បើកអង្គប្រជុំដោយឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា។ អានសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារ និងហិរញ្ញវត្ថុប្រចាំ ឆ្នាំ ២០២២ និងលើកទិសដៅការងារអនុវត្តបន្ត ឆ្នាំ ២០២៣ ដោយលោកនាយកសាខា។ ការលើកឡើងរបស់អនុសាខាក្រុង ស្រុកទាំង ៨ នូវសកម្មភាពនៅថ្នាក់អនុសាខា និងចូលរួមពិនិត្យទិសដៅការងារបន្តឆ្នាំ ២០២៣ ។ ពិនិត្យ និងឆ្លងផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ ២០២៣ ដើម្បីអនុម័ត និងអនុសាន៍ផ្សេងៗ ។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំលោកជំទាវអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា បានប្រគល់ថវិកាដែលបានចំណេញពីការលក់សន្លឹកឆ្នោត ដល់អនុសាខាក្រុង ស្រុកទាំង ៨ និងថវិកាឧបត្ថម្ភប្រចាំខែរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ចៅ ភិរិទ្ធ ចំនួន ១,០០០ ដុល្លារ ដល់អនុសាខាស្រុកស្វាយជ្រំដើម្បីទិញសម្ភារៈ ត្រៀមបម្រុងឆ្លើយតបដល់ប្រជាពលរដ្ឋងាយរងគ្រោះក្នុងស្រុក៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ស សុខា អះអាងថា ជនរួមជាតិ ព្រមទាំងយុវជន ជឿជាក់លើភាពម៉ឺងម៉ាត់និងដំណោះស្រាយដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1840 នាក់
ម្សិលមិញ :
1114 នាក់
សប្តាហ៍នេះ :
7236 នាក់
ខែនេះ :
27683 នាក់
3 ខែនេះ :
91221 នាក់
សរុប :
1169813 នាក់