ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ឯកឧត្តម ហ៊ុន ម៉ានី ស្ញប់ស្ញែងចំពោះទឹកចិត្តសមាជិក សមាជិកា ស.ស.យ.ក ដែលនៅរួមសុខ រួមទុក្ខ ជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ជាពិសេសអំឡុងពេលកូវីដ១៩
Sat,22 January 2022 (Time 04:15 PM)
ដោយ ៖ (ចំនួនអ្នកអាន: 432នាក់)

ខេត្តព្រះសីហនុ ៖ នៅរសៀល ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយគណៈកម្មាធិការ ឃុំ សង្កាត់ ក្រុង ស្រុក ខណ្ឌ ក្នុងរចនាសម្ព័ន្ធសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រះសីហនុ ប្រារព្ធធ្វើនៅមជ្ឃមណ្ឌលមង្គលសេដ្ឋាច័ន្ទ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ។

ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍ថា ទោះប្រឈមនឹងហានិភ័យនៃជំងឺកូវីដ-១៩ ក្តី ប៉ុន្តែទឹកចិត្ត ឆន្ទៈ សេចក្ដីក្លាហាន និងស្មារតីទំនួលខុសត្រូវរបស់សមាជិក សមាជិកា ស.ស.យ.ក. គ្រប់រូប បានបង្ហាញយ៉ាងច្បាស់ពីការលះបង់ សុខសុវត្ថិភាព អមដោយស្មារតីរួមសុខទុក្ខជាមួយប្រជាជន និង ប្រជាជាតិនៅគ្រប់កាលៈទេសៈ ហើយសកម្មភាពដែលសមាជិក សមាជិការបស់យើងគ្រប់ៗរូប បានចូលរួម គឺសម្រេចបានជាបន្តបន្ទាប់ ដែលនេះបង្ហាញពីការយកចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់បំផុតរបស់រចនាសម្ព័ន្ធគ្រប់លំដាប់ថ្នាក់ និងសមាជិក សមាជិកា គ្រប់រូប។

ក្នុងឱកាសនេះដែរ ឯកឧត្តម ហ៊ុន ម៉ានីក៏បានឆ្លុះបញ្ចាំងពីដំណើរឆ្ពោះទៅមុខ ដោយមានប្រសាសន៍យ៉ាងដូច្នេះថា ៖ «បើទោះជាក្តីស្រមៃ ផ្នត់គំនិត និងការអនុវត្តរបស់យើងជាបុគ្គលម្នាក់ៗ តែងមានភាពខុសគ្នា តែយើងត្រូវខិតខំធ្វើយ៉ាងណាបណ្តុះ និងកសាងការឯកភាពលើទស្សនៈជាខ្មែរ សម្រាប់ចក្ខុវិស័យវែងឆ្ងាយរបស់សង្គមកម្ពុជា»។

ឯកឧត្តមបញ្ជាក់ថា សកម្មភាពទាំងអស់នេះ ពិតជាបានបម្រើប្រយោជន៍ និងបានទាក់ទាញទឹកចិត្តមហាជន ប្រជាពលរដ្ឋ យុវជនគ្រប់ស្រទាប់វណ្ណៈ។ ស.ស.យ.ក. ខេត្តព្រះសីហនុ បានចូលរួមក្នុងការទប់ស្កាត់កូវីដ១៩ក្នុងខេត្ត យុទ្ធនាការចាក់វ៉ាក់សាំង ការជួយសម្រាលទុកលំបាកផ្សេងៗ ជាពិសេសចំពោះចាស់ជរា និងកុមារ នៅតាមមូលដ្នាន និងថ្មីៗនេះការសម្របសម្រួលការប្រឡងមធ្យមសិក្សាទុតិយភូមិក្នុងខេត្តផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1802 នាក់
ម្សិលមិញ :
902 នាក់
សប្តាហ៍នេះ :
9305 នាក់
ខែនេះ :
39139 នាក់
3 ខែនេះ :
101766 នាក់
សរុប :
1232620 នាក់