វ៉ាស៊ីនតោន ៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានប្រកាសនៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ថា ខ្លួនបានសម្រេចចិត្តផ្អាកជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ចិនចំនួន ៤ ដែលហោះចេញពីទឹកដីអាមេរិកវិញ សរុប៤៤ជើង ជាការឆ្លើយតបចំពោះ សេចក្តីសម្រេចរបស់រដ្ឋាភិបាលចិន ដែលបានផ្អាកជើងហោះហើររបស់ ក្រុមហ៊ុនអាកាសចរណ៍អាមេរិក ដោយសារក្តីកង្វល់អំពីជំងឺ COVID-19។នាយកដ្ឋានដឹកជញ្ជូនអាមេរិក បានបញ្ជាក់ថា ការផ្អាកនឹងចាប់ផ្តើមនៅថ្ងៃទី ៣០ ខែមករា នេះ សម្រាប់ជើងហោះហើរពី Los Angeles ទៅ Xiamen Airlines របស់ក្រុមហ៊ុន Xiamen Airlines ហើយបន្តរហូតដល់ថ្ងៃទី ២៩ ខែមីនា ។ទង្វើរបស់សហរដ្ឋអាមេរិកខាងលើនេះ ត្រូវបានគេមើលឃើញថា ជាការសងសឹកចំពោះចិន ដែលបានសម្រេចផ្អាកជើងហោះហើររបស់ ក្រុមហ៊ុនអាកាសចរណ៍អាមេរិក United Airlines ចំនួន ២០ជើង, អាកាសចរណ៍ American Airlines ចំនួន ១០ជើង និងអាកាសចរណ៍ Delta Air Lines ចំនួន ១៤ជើង ចាប់តាំងពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ មកម្ល៉េះ ដោយយោងលើហេតុផលទប់ស្កាត់ ការរាតត្បាតវីរុសបំប្លែងថ្មី Omicron ដែលកំពុងរាតត្បាតយ៉ាងគំហុក នៅទូទាំងពិភពលោក ជាពិសេសគឺនៅក្នុងសហរដ្ឋអាមេរិក៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា