ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
គណៈប្រតិភូនាយកដ្ឋានជាតិគ្រប់គ្រងឱសថបុរាណចិនបំពេញទស្សនកិច្ចក្នុងប្រទេសកម្ពុជា
Sat,22 January 2022 (Time 04:18 PM)
ដោយ ៖ (ចំនួនអ្នកអាន: 475នាក់)

ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ក្រសួងសុខាភិបាលកម្ពុជា នាថ្ងៃទី២១ខែមករា គណៈប្រតិភូដែលដឹកនាំដោយលោក Huang Luqi អនុប្រធាននាយកដ្ឋានជាតិគ្រប់គ្រងឱសថបុរាណចិនបានបំពេញទស្សនកិច្ចក្នុងប្រទេសកម្ពុជា។ ឯកឧត្ដម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងលោកជំទាវ យក់ សម្បតិ្ត រដ្ឋលេខាធិការនៃក្រសួងសុខាភិបាលកម្ពុជាបានអញ្ជើញទទួលស្វាគមន៍ក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

ក្នុងដំណើរទស្សនកិច្ចនាលើកនេះ លោក Huang Luqi នឹងតំណាងឱ្យនាយកដ្ឋានជាតិគ្រប់គ្រងឱសថបុរាណចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រសួងសុខាភិបាលកម្ពុជាស្តីអំពីការបញ្ជូនក្រុមវេជ្ជសាស្រ្តបុរាណចិនមកកាន់ប្រទេសកម្ពុជាសម្រាប់កិច្ចទប់ស្កាត់ជំងឺវីរុសកូវីដ១៩។

ដំណើរទស្សនកិច្ចនាលើកនេះគឺជាសកម្មភាពដ៏សំខាន់ក្នុងការអនុវត្តសេចក្តីណែនាំ​សំខាន់ៗ​របស់​ឯកឧត្តមXi Jinpingអគ្គលេខាធិកា​របក្សស្តីពី​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​លើវិស័យ​ឱសថ​បុរាណ​ចិន និងព្រមទាំងសមិទ្ធផលនៃកិច្ចប្រជុំតាមវីដេអូរវាងនាយករដ្ឋមន្ត្រីទាំងពីរប្រទេសកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។ ដំណើរនេះមិនត្រឹមតែនឹងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងកិច្ចប្រយុទ្ធប្រឆាំងជំងឺវីរុសកូវីដ១៩ប៉ុណ្ណោះទេ ថែមទាំងជួយជំរុញយ៉ាងពេញទំហឹងលើទំនាក់ទំនងសិក្សាពីគ្នាទៅវិញទៅមកលើវិស័យឱសថបុរាណនៃប្រទេសទាំងពីរផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1542 នាក់
ម្សិលមិញ :
902 នាក់
សប្តាហ៍នេះ :
9045 នាក់
ខែនេះ :
38879 នាក់
3 ខែនេះ :
101506 នាក់
សរុប :
1232360 នាក់