មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់-ទទួលបង្គោល និងអំពូលសូឡារបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD តំណាងដោយលោក ចាន់ រដ្ឋា អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD លោក អភិបាលរងខេត្ត រួមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង និងតំណាងអាជីវករ សេវាករ ពាណិជ្ជករនៅក្នុងខេត្តជាច្រើនរូប ដែលប្រព្រឹត្តទៅនៅអគារក្រុមក្រុមប្រឹក្សាខេត្តមណ្ឌលគិរី។ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD ដែលបានខិតខំយកចិត្តទុកដាក់ និងនាំយកអំណោយ ជាបង្គោល និងអំពូលសូឡា មកប្រគល់ជូនរដ្ឋបាលខេត្តនាពេលនេះ គឺជាអំណោយមនុស្សធម៌ ដែលបានផ្តល់ជូនសម្រាប់ការបំភ្លឺនៅក្នុងខេត្ត និងនៅក្នុងសហគមន៍ ដែលក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD បានខិតខំប្រឹងប្រែងធ្វើឡើងក្នុងគោលបំណងសំខាន់ ដើម្បីឲ្យមានការបំភ្លឺនៅតាមសហគមន៍ ស្របតាមយុទ្ធនាការ ដែលក្រុមហ៊ុនបានបង្កើតឡើងគឺ ធានារ៉ាប់រងខ្ញុំ បំភ្លឺសហគមន៍យើង។ ឯកឧត្តម បញ្ជាក់បន្ថែមថា ក្រុមហ៊ុននេះ គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយនៅក្នុងតំបន់អាស៊ី ដែលមានអតិថិជនប្រមាណជាង១០លាននាក់ នៅក្នុងទីផ្សារចំនួន ១០ប្រទេស។ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៣ នៅក្នុងទ្វីបអាស៊ី និងបានបោះជំហ៊ានចូលក្នុងទីផ្សារប្រទេសកម្ពុជានៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតបែបថ្មី ដែលមានទស្សនវិស័យក្នុងការផ្តល់បទពិសោធន៍ថ្មី លើសេវាធានារ៉ាប់រង ហើយក្រុមហ៊ុន បានផ្តោលការយកចិត្តទុកដាក់បំផុតក្នុងការផ្តល់បទពិសោធន៍ និងសេវាកម្មធានារ៉ាប់រង ដែលសាមញ្ញជាងមុន រហ័សជាងមុន ងាយស្រួលជាងមុន ជាមួយនឹងការប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាឌីជីថល។ ឯកឧត្តម បន្ថែមថា តាមរយៈទស្សនវិស័យ និងគោលដៅរបស់ក្រុមហ៊ុននេះ បានធ្វើឲ្យគ្រប់អតិថិជនរបស់ក្រុមហ៊ុនទាំងអស់ មានទំនុកចិត្ត និងបានចូលរួមជាមួយក្រុមហ៊ុន ប្រកបដោយការពេញចិត្ត និងមានភាពជឿជាក់ រហូតស្ម័គ្រចិត្តចូលរួមយុទ្ធនាការ ធានារ៉ាប់រងខ្ញុំ បំភ្លឺសហគមន៍យើង ក្នុងការរួមគ្នាទិញបង្គោល និងអំពូលសូឡាឧបត្ថម្ភជូនសហគមន៍ និងតំបន់ជនបទ ដែលមិនទាន់មានអគ្គិសនីប្រើប្រាស់។លោក ចាន់ រដ្ឋា អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD បានឲ្យដឹងថា ក្រុមហ៊ុន FWD គឺជាក្រុមហ៊ុនអន្តរជាតិ ដែលមានវត្តមានចំនួន ១០ប្រទេសមកហើយ ហើយក្រុមហ៊ុននេះមានបេសកម្ម និងគោលដៅច្បាស់លាស់ និងផ្តល់បទពិសោធន៍ថ្មី លើសេវាកម្មធានារ៉ាប់រងអាយុជីវិត តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបំផុត។ លោក បញ្ជាក់ថា នៅក្នុងប្រទេសកម្ពុជា បានរៀបចំកម្មវិធីធានារ៉ាប់រង់នៅក្នុងសហគមន៍ ក្នុងគោលដៅ ដើម្បីចូលរួមចំណែកដល់សហគមន៍ ផ្តល់ជាក្តីសង្ឃឹម ជាគន្លឹះបន្ថែមទៀត និងជួយកាត់បន្ថយការលំបាកមួយចំនួន នឹងមួយចំណែកទៀត ក្រុមហ៊ុន FWD ដែលប្រើប្រាស់ប្រព័ន្ធឌីជីថលនៅក្នុងមូលដ្ឋាន និងជាការចូលរួមចំណែកសន្សំសំចៃជាបរិស្ថាន និងជាការតបស្នងដល់អតិថិជន ក្រុមហ៊ុន បានផ្តល់អំពូលសូឡា១ ដល់អតិថិជនម្នាក់ និងសន្សំសម្រាប់ខ្លួនឯង សន្សំសម្រាប់ចូលនិវត្តន៍ សន្សំសម្រាប់បុត្រា បុត្រីជំនាន់ក្រោយ និងមានដាក់ឈ្មោះរបស់ពួកគាត់នៅតាមអំពូលសូឡានីមួយៗផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា