ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា«មន្ត្រីប៉ូលិសដែលជាប់ក្នុងការប្រឡង ឬបន្ទាប់ពីការសម្ភាសន៍ត្រូវធ្វើការរៀនសូត្រមុខវិជ្ជាមូលដ្ឋានសម្រាប់នគរបាលជាតិ ដែលមានរយៈពេល៤ខែ»។ សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់រថយន្តចំនួន១៩គ្រឿង ជូនវរសេនាតូចការពារព្រំដែនប្រចាំភូមិភាគទី១ ទី២ និងទី៣ នាបរិវេណទីស្តីការអគ្គស្នងការដ្ឋាននគរបាលជាតិ ស្ថិតនៅមហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍បញ្ជាក់ថា គ្រប់មន្ត្រីនគរបាលដែលទើបតែជាប់ដោយការប្រឡងក្តី ដោយការសម្ភាសន៍ក្នុងករណីចាំបាច់ណាមួយក្តី ត្រូវតែទទួលបានការបណ្តុះបណ្តាល មុខវិជ្ជាជំនាញរបស់នគរបាលជាតិ។ សម្តេចក្រឡាហោម បន្ថែមថា កាលពីពេលកន្លងទៅការសិក្សារៀនសូត្រត្រូវមានរយៈពេល២ខែកន្លះ ហើយមកដល់ពេលនេះតាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងមហាផ្ទៃ គឺបន្ថែមឱ្យមានរយៈពេល៤ខែ ក្នុងនោះក្រសួងគ្រោងបន្តពិនិត្យលទ្ធភាពលើផែនការរយៈពេលមធ្យមបង្កើនដល់៦ខែ ហើយផែនការរយៈពេលវែងអាចឈានទៅដល់៨ខែ។សម្តេចក្រឡាហោម មានប្រសាសន៍លើកឡើងថា ការទទួលបានវគ្គបណ្តុះបណ្តាលជំនាញនេះ ពិតជាមានសារៈសំខាន់ណាស់ដើម្បីពង្រឹងសមត្ថភាព ចំណេះ ជំនាញ ដល់មន្ត្រីនគរបាលជាតិក្នុងការបម្រើប្រជាពលរដ្ឋឱ្យបានល្អ។ ទន្ទឹមនឹងនេះ ក្រសួងមហាផ្ទៃ ក៏បានរៀបចំសាលាបណ្តុះបណ្តាលនគរបាល បើទោះបីជាពេលនេះនៅមិនទាន់មានសាលាគ្រប់គ្រាន់យ៉ាងណាក៏ដោយ។ ជាមួយគ្នានេះ ក្រសួងមហាផ្ទៃក៏នឹងខិតខំបន្ថែមទៀតដើម្បីបញ្ជូនមន្ត្រីនគរបាលជាតិឱ្យទៅសិក្សា ព្រមទាំងដកស្រង់បទពិសោធន៍នៅបណ្តាប្រទេសនានាដែលជាមិត្តផងដែរ។ឆ្លៀតក្នុងឱកាសនេះដែរ សម្តេចក្រឡាហោម ស ខេ ក៏បានលើកឡើងពីចំណុចសំខាន់ដែលក្រសួងមហាផ្ទៃត្រូវពង្រឹងគុណភាពដល់មន្ត្រីដែលមានស្រាប់ និងមន្ត្រីដែលជ្រើសរើសបន្ថែម មន្ត្រីទាំងអស់ត្រូវតែជានគរបាលជាតិដែលមានសមត្ថភាពពេញលេញ មានសុខភាពល្អប្រសើរ មានឆន្ទៈ មានទឹកចិត្តស្នេហាជាតិ ស្នេហាប្រជាពលរដ្ឋ បម្រើប្រជាពលរដ្ឋប្រកបដោយវិជ្ជាជីវៈច្បាស់លាស់៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា