ថ្ងៃសៅរ៍ ទី១៤ ខែមិថុនា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អភិបាលខេត្តមណ្ឌលគិរីជំរុញដល់កសិករឲ្យខិតខំដាំដុះបន្លែធម្មជាតិ សម្រាប់ផ្គត់ផ្គង់តម្រូវការប្រចាំថ្ងៃរបស់ពលរដ្ឋ និងអាចឈានដល់ការនាំចេញ
Wed,26 January 2022 (Time 06:58 AM)
ដោយ ៖ (ចំនួនអ្នកអាន: 464នាក់)

ខេត្តមណ្ឌលគិរី ៖ ដើម្បីជំរុញឲ្យមានការដាំដុះដំណាំបន្លែធម្មជាតិរបស់ខេត្តមណ្ឌលគិរី សម្រាប់ផ្គត់ផ្គង់ដល់តម្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងអាចឈានដល់ការនាំចេញទៅក្រៅប្រទេស ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានណែនាំដល់មន្ត្រីជំនាញ និងអ្នកពាក់ព័ន្ឋទាំងអស់ត្រូវបង្កើនសកម្មភាព ផ្សព្វផ្សាយ លើកទឹកចិត្ត បណ្តុះបណ្តាលបង្រៀនបច្ចេកទេស ដល់ប្រជាកសិករឲ្យមានប្រសិទ្ឋភាព។

ថ្លែងក្នុងពិធីប្រមូលផលដំណាំដំឡូងបារាំងរបស់កសិករគ្រី ម៉េងឃាង ស្ថិតនៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ កាលពីរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ អភិបាលខេត្តមណ្ឌលគិរី មានប្រសាសន៍ថា មន្ត្រីត្រូវយកចិត្តទុកដាក់ជួយសម្រួលដល់កសិករ ក្នុងការផ្តល់ពូជ ឬផ្នែកបច្ចេកទេស ដើម្បីប្រែក្លាយពីការធ្វើកសិកម្មគ្រួសារបែបប្រពៃណី ទៅជាកសិកម្មទំនើបដែលឈានដល់ការផ្គត់ផ្គង់ក្នុងខេត្ត ក្រៅខេត្ត និងបន្តការនាំចេញក្រៅប្រទេស។

ឯកឧត្តម ថង សាវុន បន្តថា ខេត្តមណ្ឌលគិរី នៅមានឱកាសជាច្រើន ដែលអំណោយផលជាងខេត្តដទៃ ជាពិសេស លើប្រភេទដំណាំបន្លែមួយចំនួន ដូចជា ស្ពៃក្តោប កាហ្វេ ប័រ ការ៉ុត ដំឡូងបារាំង។ ប្រភេទបន្លែទាំងនេះ បើមានការគ្រប់គ្រងជំនាញដាំដុះច្បាស់លាស់ ដាំស្របតាមគោលការណ៍ធម្មជាតិ វានិងក្លាយជាដំណាំប្រចាំភូមិសាស្ត្ររបស់ខេត្ត ហើយអាចជួយផ្តល់ចំណូលដល់កសិករថែមមួយកំរិតទៀត។

ជុំវិញការលក់ដូរបន្លែផ្លែឈើធម្មជាតិក្នុងខេត្តមណ្ឌលគិរី ឯកឧត្តម ថង សាវុន ក៏បានណែនាំដល់មន្ត្រីជំនាញនានា និងអាជ្ញាធរ ត្រូវអប់រំដល់បងប្អូនអាជីវករមួយចំនួន ដែលសព្វថ្ងៃមានការនាំយកផលិតផលក្រៅខេត្ត ឬមកពីប្រទេសជិតខាង ត្រូវមានភាពស្មោះត្រង់ដល់អតិថិជន។ បន្លែផ្លែឈើនាំចូលត្រូវបញ្ជាក់ដល់អ្នកទិញឲ្យបានច្បាស់ចៀសវាងការយល់ច្រឡំលើផលិតផលរបស់ខេត្តមណ្ឌលគិរី ដែលកំពុងមានឈ្មោះល្បីល្បាញ ពីរសជាតិ និងគ្មានធាតុគីមី។

លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានឲ្យដឹងថា ក្នុងឆ្នាំ២០២១នេះ មន្ទីរបានទិញពូជ Po3 ពីប្រទេសវៀតណាម ចំនួន ៣ម៉ឺនគ្រាប់ សម្រាប់ចែកដលប្រជាកសិករ នៅក្រុងសែនមនោរម្យ ចំនួន២០គ្រួសារ ក្នុង១គ្រួសារ ទទួលបាន ១៥០០គ្រាប់ កាលពីអំឡុងខែតុលា ឆ្នាំ២០២១ រហូតមកដល់ពេលនេះ មន្ទីរបានរៀបចំប្រមូលផលដំណាំដំឡូងបារាំងរបស់កសិករ គ្រី ម៉េងឃាង ដែលដាំដុះលើផ្ទៃដី ៣០០ម៉ែត្រការេ ស្ថិតនៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ដែលតាមការស្ទង់ទិន្នផលគិតជាមធ្យមទទួលបានមើមដំឡូងបារាំងចំនួន ១៧,៥តោន/ហិកតា។ លោក បញ្ជាក់ថា ការពិសោធន៍ការដាំដំឡូងបារាំងនៅខេត្តមណ្ឌលគិរីនេះ ត្រូវបានចាប់ផ្តើមអនុវត្តតាំងពីឆ្នាំ២០១៦ ដល់២០១៨ បានធ្វើឡើងចំនួន ២ទីតាំង មានរយៈកម្ពស់ ៨៤០ម៉ែត្រ នៅឃុំដាក់ដាំ ស្រុកអូររាំង និងមានប្រភេទពូជមកពីបណ្តាប្រទេសផ្សេងៗ (វៀតណាម កូរ៉េខាងត្បូង អាឡឺម៉ង់ កាណាដា ….)។ ការដឹកនាំពិសោធន៍ដោយសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងអគ្គនាយកដ្ឋានកសិកម្ម ក្រោមការឧបត្ថម្ភពីគម្រោង KOPIA នៃសាធារណរដ្ឋកូរ៉េ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ស សុខា អះអាងថា ជនរួមជាតិ ព្រមទាំងយុវជន ជឿជាក់លើភាពម៉ឺងម៉ាត់និងដំណោះស្រាយដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1771 នាក់
ម្សិលមិញ :
1114 នាក់
សប្តាហ៍នេះ :
7167 នាក់
ខែនេះ :
27614 នាក់
3 ខែនេះ :
91152 នាក់
សរុប :
1169744 នាក់