ខេត្តក្រចេះ៖ ទ្បានពីរគ្រឿងរបស់ឈ្មួញជើងខាំ្លងប្រចាំខេត្តក្រចេះប៉ែកខាងលិចទន្លេដែលតែងតែជេរប្រមាថអ្នកសារព័ត៌មាន និងសមត្ថកិច្ចកប់ៗមាត់ មិនដែលជំនាញពាក់ព័ន្ធបង្ក្រាបនោះ ឥឡូវត្រូវបានកងរាជអាវុធហត្ថខេត្តក្រចេះ និងកំពង់ចាម បង្ក្រាបនិងដុតកម្ទេចចោល នៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២។សូមបញ្ជាក់ថា លោកវរសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបទល្មើសកងរាជអាវុធហត្ថខេត្តកំពង់ចាម សហការនិងអាវុធហត្ថខេត្តក្រចេះ ចុះបង្រ្កាបរថយន្តដឹកឈើខុសច្បាប់របស់ឈ្មួញឈ្មោះ ធា ដែលល្បីថា រកសុីបទល្មើសអាងខ្សែលោកធំ។កម្លាំងអាវុធហត្ថខេត្តក្រចេះ និងកម្លាំងស្នាក់ការសន្តិសុខ៧០៦ ព្រមទាំងកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកព្រែកប្រសព្វ ដឹកនាំដោយលោកអនុសេនីយ៍ឯក ម៉ាង ដឿន មេបញ្ជាការរងស្រុក សហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្ទឹងត្រង់ ដឹកនាំដោយលោក វ ទោ សែម ឃាង នៅវេលាម៉ោង៨ និង៣០នាទី ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ បានធ្វើការចាប់រថយន្តដឹកឈើអារចម្រុះចំនួន ០២គ្រឿង នៅចំណុចភូមិឈើទើ ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយបានឃាត់រថយន្តសាំងយ៉ុងពណ៌ទឹកប្រាក់គ្មានស្លាកលេខដឹកឈើអារលេខ២ចម្រុះ និងរថយន្តសាំងយ៉ុងពណ៌ស្លែ គ្មានស្លាកលេខដឹកឈើអារលេខ ២ចម្រុះម្ចាស់រថយន្តរត់គេចខ្លួនបាត់អស់។វត្តុតាង ខាងលើយកមកប្រគល់ឱ្យសង្កាត់រដ្ឋបាលព្រៃឈើព្រែកប្រសព្វ ដើម្បីចាត់ការតាមនីតិវិធី៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា