ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អភិបាលខេត្តកពត ៖ យុវជនដើម្បីឲ្យក្លាយជាសសរទ្រូងប្រទេសជាតិពិតប្រាកដ ក្រៅពីការខិតខំសិក្សារៀនសូត្របំណិនជីវិត ត្រូវចងចាំបណ្ដុះផ្នត់គំនិតស្រលាញ់វប្បធម៌ជាតិនិយម និងវប្បធម៌កតញ្ញូ
Sat,29 January 2022 (Time 07:19 AM)
ដោយ ៖ (ចំនួនអ្នកអាន: 492នាក់)

ខេត្តកំពត ៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានផ្តល់អនុសាសន៍ទូន្មានដល់យុវជនថា ក្រៅពីខិតខំការសិក្សារៀនសូត្រឲ្យមានចំណេះជំនាញហើយនោះ យុវជនត្រូវមានបំណិតជីវិតនៅក្នុងសង្គមបន្ថែមទៀត ហើយដើម្បីក្លាយជាសសរទ្រូងពិតប្រាកដរបស់ប្រទេសជាតិ យុវជនត្រូវមានផ្នត់គំនិតស្រឡាញ់វប្បធម៌ជាតិនិយម និងវប្បធម៌កត្តញ្ញូ ពិសេសត្រូវចាំថាតើខ្លួនត្រូវដឹងអ្វី ចាំអ្វី និងត្រូវធ្វើអ្វីដើម្បីតបស្នងសង់គុណទឹកដីកំណើត និងគុណតម្លៃនៃសន្តិភាព។

ថ្លែងក្នុងពិធីសំណេះសំណាល ជាមួយថ្នាក់ដឹកនាំសមាជិកស មាជិកាសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាពខេត្តកំពត នៅសាលប្រជុំសាលាខេត្ត នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២នេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានលើកឡើងថា យុវជនជំនាន់នេះ មានឱកាសគ្រប់បែបយ៉ាងក្នុងការអភិវឌ្ឍន៍ខ្លួន អភិវឌ្ឍន៍សមត្ថិភាពដើម្បីចូលរួមចំណែកក្នុងកិច្ចការងារអភិវឌ្ឍដឹកនាំប្រទេសជាតិ ក្រោមដំបូលនៃសន្តិភាព។

ឯកឧត្តមបានផ្តល់នូវការទូន្មានយុវជនជំនាន់ក្រោយថា ទទ្ទឹមនឹងយុវជនបានរស់រានមានជីវិលប្រសើរ និងមានឱកាសគ្រប់បែបយ៉ាងដូចសព្វថ្ងៃហើយ យុវជនត្រូវមានរឿងត្រូវដឹង ត្រូវចាំ និងធ្វើដើម្បីជាកិច្ចតបស្នងសង់គុណដល់ទឹកដីកំណើត និងគុណតម្លៃនៃសន្តិភាពវិញ។ ឯកឧត្តមបានបញ្ជាក់ថា នៅក្នុងកាលៈទេសៈនេះ យុវជនមានតួនាទីសំខាន់ណាស់ ដូច្នេះយុវជនត្រូវមានការប្រកួតប្រជែងគ្នា ដើម្បីបម្រើប្រយោជន៍ជូនប្រជាជន និងប្រទេសជាតិ មិនមែនដើម្បីដណ្តើមតំណែង និងផ្តល់ប្រយោជន៍ផ្ទាល់ខ្លួននោះទេ។ ពិសេសត្រូវហ៊ានធ្វើ ហ៊ានថែរក្សាការពារសច្ចធម៌ សច្ចភាព និងសមិទ្ធផលរបស់ប្រទេសជាតិយើង ហើយត្រូវឆ្លើយតបជាបន្ទាន់ជំពោះក្រុមអមិត្តដែលចង់បំផ្លាញ់សន្តិភាព និងការរីកចម្រើនរុងរឿងរបស់ប្រទេសជាតិ។

ឯកឧត្តម ប៉ាន់ខែម ប៊ុនថន ប្រធានប្រតិបត្តិសម្ពន្ធយុវជនស្រលាញ់សន្តិភាព បានលើកបញ្ជាក់ថា សម្ពន្ធយុវជនស្រលាញ់សន្តិភាព គឺបច្ចុប្បន្នមិនតែ រួមចំណែកកម្មភាពសង្គម ជួយដល់ប្រជាជននិងអភិវឌ្ឍន៍មូលដ្ឋានប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកក្នុងការថែរក្សាសមទ្ធិផលសង្គមនិងសន្តិភាពពេញផ្ទៃប្រទេសមានដូចសព្វថ្ងៃ ដែលសន្តិភាពនេះ បានរកមកដោយលំបាកក្រោមស្ថាបនិកនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោហ៊ុនសែនដើម្បីអភិវឌ្ឍធ្វើឲ្យសុខដុមរមនាប្រទេសជាតិនិងប្រជាជន ។

ឯកឧត្តម នូរ ច័ន្ទដា សមាជិកក្រុមលេខាធិការសម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តី និងជាប្រធានសម្ព័ន្ធយុវជន ស្រលាញ់សន្តិភាពភូមិភាគនិរតី (ខេត្តជាប់សមុទ្រ) បានប្រាប់ឲ្យដឹងថា សម្ពន្ធយុវជនស្រឡាញ់សន្តិភាពខេត្តកំពតបានធ្វើសកម្មភាពការងារសង្គមជាច្រើននៅតាមបណ្ដាភូមិ ឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត ដោយស្ម័គ្រចិត្ត ចំណាយធនធាន ស្មារតីសម្ភារ ថវិកាជាច្រើនសន្ធឹកសន្ធាប់ ដើម្បីរួមចំណែកអភិវឌ្ឍមូលដ្ឋាន ពិសេសការទប់ស្កាត់ចលនារបស់ពួកអមិត្តនិងបក្សប្រឆាំងដែលមានបំណងផ្ដួលរំលំរាជរដ្ឋាភិបាលនិងបំផ្លាញសន្តិភាព៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1510 នាក់
ម្សិលមិញ :
902 នាក់
សប្តាហ៍នេះ :
9013 នាក់
ខែនេះ :
38847 នាក់
3 ខែនេះ :
101474 នាក់
សរុប :
1232328 នាក់