ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ការដ្ឋានសំណង់មួយកន្លែង បុកគ្រឹះសាងសង់លើដីឆ្នេរសមុទ្រត្រូវបានមន្រ្តីជំនាញចុះបិទ និងតម្រូវឱ្យរុះរើចេញឱ្យអស់ក្នុងរយៈពេល១៥ថ្ងៃ
Sat,29 January 2022 (Time 07:24 AM)
ដោយ ៖ (ចំនួនអ្នកអាន: 608នាក់)

ខេត្តព្រះសីហនុ ៖ ការដ្ឋានសំណង់មួយកន្លែង ដែលបាន ធ្វើការសាងសង់បុកគ្រិះលើដី ឆ្នេរសមុទ្រ តំបន់រំដួលជើងភ្នំស្ថិតក្នុងភូមិ៣ សង្កាត់លេខ១ ក្រុង.ខេត្តព្រះសីហនុ ត្រូវបានក្រុមការងារចម្រុះដឹកនាំដោយលោក លូ ភួងដាវ៉ាលីន អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសូរិយោដីខេត្តចុះបិទបញ្ឈប់សកម្មភាពសាងសង់ និងតម្រូវឱ្យធ្វើការរុះរើចេញវិញឱ្យអស់ក្នុងរយៈពេល១៥ថ្ងៃ ដោយសារ កាដ្ឋានសំណង់មួយនេះ មិនមានច្បាប់អនុញ្ញាតនឹងសាងសង់រំលោភលើដីឆ្នេរសមុទ្រ។

យោងតាមរបាយការណ៏របស់ក្រុមការងាររដ្ឋបាលខេត្តព្រះសីហនុនាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២បានបញ្ជាក់ថា ម្ចាស់សំណង់ខាងលើ មានឈ្មោះ ហ៊ន សាវ៉ន ធ្វើការសាងសង់ដោយសារមិនមានច្បាប់អនុញាត្តិហើយទីតាំងនេះបើសុំច្បាប់អនុញ្ញាត ក៏មិនអាចឱ្យបាននោះដែរ។ នេះបើយោងតាមចរាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាល លេខ០១ស្តីពីការគ្រប់គ្រងតំបន់ឆ្នេរ ពីព្រោះវាជាដីឆ្នេរសមុទ្រសាធារណៈរបស់រដ្ឋ។ តែសំរាប់ ពេលនេះ ក្រុម ការងារសម្រេច ឱ្យម្ចាស់សំណង់ ធ្វើការរុះរើសំណង់ ដែលបាន សាងសង់ទាំង ប៉ុន្មានចេញឱ្យអស់ក្នុងរយៈពេល ១៥ថ្ងៃ ក្នុងករណីម្ចាស់សំណង់ មិនអនុវត្តតាម រដ្ឋបាលខេត្តនិងចាត់ការតាមនិតីវិធីនៃច្បាប់។ ការដ្ឋាននេះ អាចសាងសង់បន្តទៀត បាន លុះត្រាតែមាន ច្បាប់អនុញ្ញាតត្រឹមត្រូវ តែបើមិនទាន់មានច្បាប់អនុញ្ញាតទេនោះគឺមិនអាច សាងសង់បានឡើយ។

គួរបញ្ជាក់ផងដែរថា តំបន់ឆ្នេរ សមុទ្រ រំដួលជើងភ្នំ ខាងលើនេះ មានសំណង់ជាច្រើនត្រូវបាន គេឃុបឃិតគ្នាធ្វើការសាងសង់មិនមានច្បាប់ទំលាប់អ្វីនោះទេ ហើយសំរាប់មន្រ្តីពាក់ព័ន្ធដែលចុះអនុវត្តន៏កន្លងមក បានត្រឹមតែ ឲ្យម្ចាស់សំណង់ធ្វើកិច្ចសន្យា បញ្ឈប់ការសាង សង់ និងតម្រូវឲ្យម្ចាស់សំណង់សុំច្បាប់អនុញាត្តិ បានគ្រប់គ្រាន់តាមផ្លូវច្បាប់ហើយចាំធ្វើការសាងសង់បន្តប៉ុណ្ណោះ ប៉ុន្តែរាស់កិច្ចសន្យាទាំងនោះ ដូចជាមិនមានប្រសិទ្ធភាពអ្វីបន្តិចសោះ គឺហាក់ធ្វើឲ្យរួចពីដៃ រីឯម្ចាស់សំណង់នៅតែបន្តធ្វើការសាងសង់យ៉ាងរលូន ដោយ មិនខ្វល់មានច្បាប់ឬអត់នោះឡើយ។ នេះជាទង្វើមួយដែលអាចនិយាយបានថា គឺជាការមិនទទួលខុសត្រូវមួយដែលថ្នាក់ដឹកនាំក្រុង .ខេត្តគួរធ្វើការពិនិត្យឡើង និងមានវិធានការខ្លះហើយចំពោះមន្រ្តីអ្នកអនុវត្តច្បាប់ដែលពាក់ព័ន្ធ។

តាមរយៈការ លើកឡើងនេះ ប្រជាពលរដ្ឋ ខេត្តព្រះសីហនុ សង្ឃឹមថាថ្នាក់ដឹកនាំអាជ្ញាធរក្រុង .ខេត្ត នឹងអនុវត្តន៏កិច្ចការនេះតាមផ្លូវច្បាប់ឲ្យមានប្រសិទ្ធិភាព ដើម្បជាការព្រមានដល់ជនខិលខូចក្រោយៗ ដែលមាន បំណង់ រំលោភ យកដីឆ្នេរ សមុទ្រ ដីចំណីផ្លូវសាធារណៈរបស់រដ្ឋ តែបើសិនជាមិនអាចធ្វើបានទេនោះ គឺចប់ ហើយប្រជាពលរដ្ឋ ក៏អស់ជំនឿលើការអនុវត្តន៏ច្បាប់របស់ថ្នាក់ដឹកនាំ របស់រដ្ឋបាល ក្រុង.ខេត្តព្រះសីហនុ ជាពិសេសប្រជាពលរដ្ឋរស់នៅតំបន់រំដួលជើងភ្នំនេះតែម្តង៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2435 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
10426 នាក់
ខែនេះ :
40755 នាក់
3 ខែនេះ :
102920 នាក់
សរុប :
1235208 នាក់