ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
សហរដ្ឋអាមេរិក អំពាវនាវឱ្យចិនប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនលើរុស្ស៊ី ជុំវិញវិបត្តិអ៊ុយក្រែន
Sat,29 January 2022 (Time 07:26 AM)
ដោយ ៖ (ចំនួនអ្នកអាន: 505នាក់)

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានអំពាវនាវឱ្យចិនប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន ដើម្បីបញ្ចុះបញ្ចូលឱ្យរុស្ស៊ីដើរតាម ដំណោះស្រាយការទូត ជុំវិញវិបត្តិអ៊ុយក្រែន ដែលកំពុងបង្កហានិភ័យផ្ទុះសង្រ្គាម។

នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ អនុរដ្ឋលេខាធិការនៃក្រសួងការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការបរទេស លោកស្រី Victoria Nuland បានបញ្ជាក់ដូច្នេះថា «យើងអំពាវនាវឱ្យទីក្រុងប៉េកាំង ប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនដើម្បីជំរុញទីក្រុងម៉ូស្គូ ដើរតាមយន្ដការការទូត ពីព្រោះថាជម្លោះណាមួយនៅក្នុងប្រទេសអ៊ុយក្រែន ក៏វាមិនមែនជារឿងល្អសម្រាប់ចិននោះដែរ»។

ការអំពាវនាវខាងលើ កើតមានឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី តាមទូរស័ព្ទ កាលពីយប់ថ្ងៃពុធកន្លងទៅនេះ ដោយភាគីចិនក៏បានជំរុញផងដែរឱ្យភាគីពាក់ព័ន្ធទាំងអស់រក្សាភាព អត់ធ្មត់ និងបញ្ចៀសរាល់សកម្មភាពទាំងឡាយណាដែលនាំឱ្យស្ថានការណ៍កាន់តែតានតឹង។

សូមជម្រាបថា មន្ត្រីជាន់ខ្ពស់អាមេរិកបានអះអាងថារុស្ស៊ីអាចនឹងបើកការវាយប្រហារលើអ៊ុយក្រែន នៅពាក់កណ្ដាលខែកុម្ភៈខាងមុខ បើទោះជារុស្ស៊ី បដិសេធថាខ្លួនគ្មានផែនការវាយប្រហារណាមួយលើប្រទេសដទៃក៏ដោយ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2400 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
10391 នាក់
ខែនេះ :
40720 នាក់
3 ខែនេះ :
102885 នាក់
សរុប :
1235173 នាក់