ថ្ងៃសៅរ៍ ទី១៤ ខែមិថុនា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
វគ្គបណ្តុះបណ្តាលស្តីពី “តម្លាភាពនៃការផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធទំនាក់ទំនងសង្គមពាក់ព័ន្ធនឹងនយោបាយនិងការបោះឆ្នោត”
Fri,09 December 2022 (Time 08:14 AM)
ដោយ ៖ (ចំនួនអ្នកអាន: 333នាក់)

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានសហការជាមួយក្រុមហ៊ុន Meta នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី “តម្លាភាពនៃការផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធទំនាក់ទំនងសង្គមពាក់ព័ន្ធនឹងនយោបាយនិងការបោះឆ្នោត” ក្រោមអធិបតីភាព ឯកឧត្តម យ៉ិនទៀង ពុទ្ធិរ៉ា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងលោកបណ្ឌិត​ ហេង​ ភក្ដី​ អ្នកគ្រប់គ្រងគោលនយោបាយសាធារណៈនៃក្រុមហ៊ុន​ Meta និងមានការចូលរួមពីសមាជិកខុទ្ទកាល័យនិងជំនួយការថ្នាក់ដឹកនាំក្រសួង-ស្ថាប័នទាំងអស់របស់រាជរដ្ឋាភិបាល។

វគ្គបណ្តុះបណ្តាលនេះមានគោលបំណងផ្សព្វផ្សាយគន្លឹះ និងចំណេះដឹងបន្ថែមលើការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គម Facebook និង Instagram ជាពិសេសលើគោលការណ៍ផ្សាយពាណិជ្ជកម្មថ្មីរបស់ក្រុមហ៊ុន Meta ក្នុងការផ្តល់ព័ត៌មាន និងការទំនាក់ទំនងជាមួយពលរដ្ឋ ក៏ដូចជារបៀបរបបនៃការផ្សាយពាណិជ្ជកម្មពាក់ព័ន្ធនឹងនយោបាយនិងការបោះឆ្នោតតាមរយៈប្រព័ន្ធទំនាក់ទំនងសង្គមទាំងពីរ ដែលតម្រូវឱ្យមានការចុះឈ្មោះនិងបញ្ជាក់អត្តសញ្ញាណរបស់ស្ថាប័ន ឫបុគ្គលជាមុនផងដែរ។

ឯកឧត្តម យ៉ិនទៀង ពុទ្ធិរ៉ា រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានលើកឡើងថាវគ្គបណ្ដុះបណ្ដាលនេះពិតជាមានសារៈសំខាន់សម្រាប់អ្នកចូលរួមទាំងអស់គ្នា ក្នុងនាមជាតំណាងក្រសួង-ស្ថាប័នដែលត្រូវទំនាក់ទំនងជាមួយប្រជាពលរដ្ឋ ដោយសីលធម៌ តម្លាភាព និងសុចរិតភាព ដើម្បីធ្វើឱ្យសេវាសាធារណៈប្រសើរឡើង ជាពិសេសនៅក្នុងកាលៈទេសៈដែលយើងត្រូវផ្សព្វផ្សាយប្រធានបទ ទាក់ទងនឹង នយោបាយ និងសង្គម។

វគ្គបណ្តុះបណ្តាលខាងលើនេះបានផ្តោតសំខាន់ទៅលើចំនុចមួយចំនួនមានដូចជា ១/ការប្រើប្រាស់ Facebook និង Instagram ប្រកបដោយប្រសិទ្ធភាពដើម្បីទំនាក់ទំនងជាមួយពលរដ្ឋ ២/ ទិដ្ឋភាពទូទៅនៃការផ្សាយពាណិជ្ជកម្មពាក់ព័ន្ធនឹងសារនយោបាយនិងការបោះឆ្នោត និង ៣/ឧបករណ៍តម្លាភាពនៃការផ្សាយពាណិជ្ជកម្ម និងដំណើរការស្នើសុំការអនុញ្ញតការផ្សាយពាណិជ្ជកម្មពាក់ព័ន្ធនឹងសារនយោបាយ និងការបោះឆ្នោត៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ស សុខា អះអាងថា ជនរួមជាតិ ព្រមទាំងយុវជន ជឿជាក់លើភាពម៉ឺងម៉ាត់និងដំណោះស្រាយដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1785 នាក់
ម្សិលមិញ :
1114 នាក់
សប្តាហ៍នេះ :
7181 នាក់
ខែនេះ :
27628 នាក់
3 ខែនេះ :
91166 នាក់
សរុប :
1169758 នាក់