ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
កូរ៉េខាងត្បូង​សម្រេច​សាងសង់​ស្ពាន ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ ទៅ​តំបន់​អរិយ​ក្សត្រ​
Mon,03 January 2022 (Time 10:59 AM)
ដោយ ៖ (ចំនួនអ្នកអាន: 411នាក់)

​ភ្នំពេញ ៖ របាយការណ៍​នៃ​សិក្សា​គម្រោង​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា​-​កូរ៉េ ឆ្លងកាត់​ទន្លេមេគង្គ ភ្ជាប់​ពី​រាជធានី​ភ្នំពេញ, សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​នៅថ្ងៃនេះ បាន​ថ្លែងថា រដ្ឋាភិបាល​កូរ៉េខាងត្បូង​បានសម្រេច​ជួយ​សាងសង់​ស្ពាន​មួយ​ខ្សែ​ឆ្លងកាត់​ទន្លេមេគង្គ​ត​ភ្ជាប់​ពី​ភ្នំពេញ ទៅកាន់​អរិយ​ក្សត្រ​។​

សម្តេច​បាន​ថ្លែង​ដូច្នេះ​នៅក្នុង​ឱកាស​ចូលរួម ក្នុង​ពិធីបើកការដ្ឋាន​គម្រោង​សាងសង់ លើក​កម្រិត​គុណភាព ផ្លូវជាតិ​លេខ​៤៨ ប្រវែង​១៤៨​គីឡូម៉ែត្រ ក្រោម​ឥណទាន​សម្បទាន​ពី​រដ្ឋាភិបាល​កូរ៉េខាងត្បូង​។​

ចំណែក លោក ផាក ហ៊ឹង​ឃ្យុ​ង ឯកអគ្គរដ្ឋទូត​កូរ៉េខាងត្បូង​ប្រចាំ​កម្ពុជា​ក៏ បាន​ថ្លែង​ឲ្យ​ដឹង​ដែរ​ថា ការសម្រេច​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា​-​កូរ៉េ​នេះ ធ្វើឡើង​ឆ្លើយតប​នឹង​សំណើ​ជា​ចំហរ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​ក្នុង​ពិធីបើកការដ្ឋាន​ជួសជុល​កែលម្អ​ផ្លូវជាតិ​លេខ​២ និង​លេខ​២២ កាលពី​ខែកុម្ភៈ ឆ្នាំ​២០២០​។​

លោក​បញ្ជាក់ថា ក្រុមហ៊ុន​កូរ៉េ​មួយ បានធ្វើការ​សិក្សា​ពី​លទ្ធភាព​ក្នុងការ​សាងសង់ និង​បាន​បញ្ជូន​របាយកាណ៍​លទ្ធផល ជូន​រដ្ឋាភិបាល​កម្ពុជា​នាពេល​ថ្មីៗ​នេះ ហើយ​ផ្អែកលើ​របាយការណ៍​នេះ រដ្ឋាភិបាល​កម្ពុជា​នឹងធ្វើ​ការសម្រេច​លើ​ទីតាំង​សាងសង់ និង​ទ្រង់ទ្រាយ​របស់​ស្ពាន​ជាដើម​៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
736 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
8727 នាក់
ខែនេះ :
39056 នាក់
3 ខែនេះ :
101221 នាក់
សរុប :
1233509 នាក់