ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ស្នងការរាជធានីភ្នំពេញណែនាំដល់មន្ត្រីនគរបាលដែលតែងតាំងមុខតំណែងថ្មីត្រូវយកចិត្តទុកដាក់ខ្ពស់លើការបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ
Thu,06 January 2022 (Time 11:41 AM)
ដោយ ៖ (ចំនួនអ្នកអាន: 488នាក់)

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៦​ ខែមករា​ ឆ្នាំ២០២២​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ និងឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ហុក​ ថាវណ្ណ​ អនុប្រធាននាយកដ្ឋានបុគ្គលិក​ តំណាងឯកឧត្តម​ នាយឧត្តមសេនីយ៍​ ប៉ែន​ វិបុល​ អគ្គស្នងការរង​ និងជាប្រធាននាយកដ្ឋានបុគ្គលិក​ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច​ និងតែងតាំងមុខតំណែង​ ជូនមន្ត្រីនគរបាលជាតិ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ជាមួយនោះដែរក៏មានការរៀបចំកិច្ចប្រជុំប្រចាំខែធ្នូ​ និងទិសដៅការងារប្រចាំខែមករា​ ឆ្នាំ២០២២​ ដោយមានការចូលរួមពីលោក​ លោកស្រីស្នងការរង​ លោកនាយការិយាល័យជំនាញ​ លោកអធិការនគរបាលខណ្ឌទាំង១៤​ ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ​ ។

នៅក្នុងពិធីនេះដែរ​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​បានផ្តាំផ្ញើ និងណែនាំដល់មន្ត្រីនគរបាលដែលទើបទទួលបានការតែងតាំងមុខតំណែងថ្មីត្រូវយកចិត្តទុកដាក់ខ្ពស់លើការបំពេញភារកិច្ចរបស់ខ្លួន​ ជាពិសេសត្រូវតែបម្រើប្រជាពលរដ្ឋឱ្យបានល្អ​ ម្យ៉ាងវិញទៀតផ្នែកជំនាញផ្សេងៗទៀតដូចជាចរាចរណ៍​ និងសណ្តាប់ធ្នាប់​ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់​ ដោយមានកាយវិការ​ និងសំដីឱ្យបានសមរម្យជាមួយប្រជាពលរដ្ឋ​។ ចំពោះការងាររក្សាសន្តិសុខសុវត្ថិភាព​ គ្រប់កងកម្លាំងចំណុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ទាំងអស់​ត្រូវតែពង្រឹងការល្បាត​ដើម្បីបង្ការ​ ទប់ស្កាត់បទល្មើសនានាកុំឱ្យកើតមានឡើង​ ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1498 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
9489 នាក់
ខែនេះ :
39818 នាក់
3 ខែនេះ :
101983 នាក់
សរុប :
1234271 នាក់