សេចក្តីរាយការណ៍ពីមន្ត្រីនៅច្រកអូរយ៉ាដាវ បានឲ្យដឹងថា កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ឈ្មួញឈ្មោះ មករា ដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកអូរយ៉ាដាវ ចំនួន៧រថយន្តសាំយ៉ុង ហើយនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ចំនួន៥រថយន្តសាំយ៉ុង និងនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ចំនួន៦រថយន្តសាំយ៉ុង។ ថ្ងៃបន្ទាប់មកទៀតលោក កែវ តាយ នាយរងប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ នៅតែបើកបារ៉ាស់ឲ្យឈ្មួញឈ្មោះ មករា និងបក្ខពួកបន្តសកម្មភាពដឹកជញ្ជូនឈើទៅស្រុកយួនយ៉ាងរលូន ព្រោះអាងមានខ្នងបង្អែករឹងមាំ។ រីឯលោក ថាវ យ៉ាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី និងលោក យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី បានរក្សាភាពស្ងៀមស្ងាត់ ធ្វើមិនដឹងមិនឮអ្វីទាំងអស់។តាមប្រភពពីមន្ត្រីនៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ រហូតមកដល់ពេលនេះ លោកវរសេនីយ៍ឯក កែវ តាយ នាយរងប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ បើកដៃឲ្យឈ្មួញឈ្មោះ មករា ដឹកជញ្ជូនឈើប្រណីតចេញទៅស្រុកយ៉ាងពេញបន្ទុក។ ចំណែកលោកវរសេនីយ៍ឯក ឃឹម ចិត្រា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ បានរក្សាភាពស្ងៀមស្ងាត់ទុកឲ្យលោក កែវ តាយ ធ្វើអ្វីៗតាមអំពើចិត្តមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។ ដូច្នេះទើបឈ្មួញជើងចាស់ឈ្មោះ មករា និងបក្ខពួកសម្រុកដឹកជញ្ជូនឈើប្រណីចេញទៅស្រុកយួនយ៉ាងរលូន ព្រោះមានការឃុបឃិតជាប្រព័ន្ធ ពីសមត្ថកិច្ចប្រចាំនៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវ។ជុំវិញបញ្ហាខាងលើនេះមានសេចក្តីអំពាវនាវឲ្យថ្នាក់ដឹកនាំគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ចាត់វិធានការទប់ស្កាត់ជាបន្ទាន់ ព្រោះសមត្ថកិច្ចនៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវ បើកបារ៉ាស់ឲ្យឈ្មួញឈ្មោះ មករា និងបក្ខពួកដឹកជញ្ជូនឈើប្រណីតចេញទៅស្រុកយួនតាមអំពើចិត្ត។ ជាងនេះទៅទៀតតាមប្រភពខ្លះបានឲ្យដឹងថា លោក ខឹម ចិត្រា និងលោក កែវ តាយ អាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ ទើបហ៊ានបើកបារ៉ាស់ឲ្យឈ្មួញដឹកជញ្ជូនឈើទៅស្រុកយួន។ ដូច្នេះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មិនគួរមើលរំលង។មានត
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា