ខេត្តរតនគិរី ៖ បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីបុរសរូបនេះ សម្លាប់ក្មេងស្រីមិនបានសម្រេច។ នៅរសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង៣.០០នាទី នៅចំណុចសាលាបឋមសិក្សា ភូមិប៉ាអរ ឃុំកិចុង ស្រុក បរកែវ ខេត្តរតនគិរី មានករណីមនុស្សឃាតដោយចេតនា បុរសម្នាក់យកខ្សែគោរឹតក ក្មេងស្រី។ជនដៃដល់ ឈ្មោះ ជួន ធឿន ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្រុកកំណើតភូមិគូរ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្កំពង់ចាម។ បច្ចុប្បន្នរស់នៅ ភូមិ ឃុំ កើតហេតុខាងលើ ។ ចំណែកក្មេងស្រីរងគ្រោះឈ្មោះ នី ណាវី ភេទស្រី អាយុ ៦ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ស្រុកកំណើតភូមិគូរ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ បច្ចុប្បន្នមានទីលំនៅ ភូមិ ឃុំ កើតហេតុខាងលើ រងរបួសធ្ងន់ធ្ងរ តែជួយសង្គ្រោះទាន់ មិនបណ្ដាលឲ្យប៉ះពាល់ដល់អាយុជីវិតឡើយ។តាមការឲ្យដឹងពីអធិការនគរបាលស្រុកបកែវ បានឲ្យដឹងថា ជនសង្ស័យខឹងឪពុក ក្មេងស្រីរងគ្រោះ ជាមេជាងសំណង់ មិនបើកលុយថ្លៃពលកម្មឲ្យខ្លួន ទើបសម្រេចចិត្តយកខ្សែគោរឹតកក្មេងស្រីសម្លាប់ចោល ជាការរំសាយកំហឹង។ក្រោយពីទទួលបានព័ត៌មានពីមេភូមិប៉ាអរ កម្លាំងជំនាញផ្នែកនគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងវេនប្រចាំបញ្ជារ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋាបាលឃុំកិចុង ចុះទៅដល់កន្លែងកើតហេតុ បានឃាត់ខ្លួនជនសង្ស័យ។ ដោយមានការសម្របសម្រួលនីតិវិធី ពីលោក លាង អ៊ូ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តរតនគិរី។បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននបាលស្រុកបរកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា