តូក្យូ ៖ រដ្ឋាភិបាលចក្រភពអង់គ្លេស បានសម្រេចលុបចោលគម្រោងដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Boris Johnson ទៅកាន់ប្រទេសជប៉ុន នៅខែកុម្ភៈនេះ ដោយសារតែភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែន ព្រមទាំងរឿងអាស្រូវ ដែលគេចោទប្រកាន់រូបលោកថា បានចូលរួមក្នុង ពិធីជប់លៀងមួយ ដោយបំពានវិធានការបិទខ្ទប់ប្រឆាំង COVID-19។ផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីរដ្ឋាភិបាលជប៉ុន ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបាននិយាយថា ទីក្រុងតូក្យូ និងទីក្រុង ឡុងដ៍ បានរៀបចំដំណើរទស្សនកិច្ចរបស់លោក Boris Johnson នៅពាក់កណ្ដាលខែកុម្ភៈនេះ ដើម្បីបើកកិច្ចពិភាក្សាជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូ Fumio Kishida។ ប៉ុន្តែខាងរដ្ឋាភិបាលចក្រភពអង់គ្លេស បានលុបចោលគម្រោងនេះទៅវិញ។យ៉ាងណាក៏ដោយ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃចន្ទនេះ ប្រធានខុទ្ទការល័យរដ្ឋាភិបាលជប៉ុន លោក Hirokazu Matsuno បានច្រានចោលព័ត៌មានខាងលើ ដោយបញ្ជាក់ថា គ្មានឡើយគម្រោងបំពេញទស្សនកិច្ចរបស់លោក ចនសុន មកកាន់ប្រទេសជប៉ុន៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា