ហ្សឺណែវ ៖ សំរាមទ្រង់ទ្រាយធំពីបណ្តាមន្ទីរពេទ្យ COVID-19 ទូទាំងពិភពលោក ក្នុងនោះមានដូចជា ឧបករណ៍ធ្វើតេស្ត, សឺរាំង និងសំបកដបវ៉ាក់សាំងដែលប្រើប្រាស់រួច កំពុងតែបង្កការគំរាមកំហែងដល់បរិស្ថាន និងសុខភាពរបស់មនុស្ស។ នេះបើតាមរបាយការណ៍ថ្មីពីអង្គការសុខភាពពិភពលោក (WHO) ដែលដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។របាយការណ៍ដដែលគូសបញ្ជាក់ថា ឧបករណ៍វេជ្ជសាស្ត្រមួយចំនួន អាចមានជាប់នូវមេរោគ COVID-19 ក្រោយប្រើប្រាស់រួច ដែលជាហេតុបង្ខំឲ្យក្រុមការងារសុខាភិបាល ធ្វើការដុតកម្ទេចចោល ដើម្បីបំផ្លាញមេរោគទាំងនោះ។ ទន្ទឹមនោះ WHO ក៏បានព្រមានថា សហគមន៍ក្រីក្រ និងមិនបានចាត់ចែងការគ្រប់គ្រងសំរាមវេជ្ជសាស្ត្រទាំងនេះឲ្យបានត្រឹមត្រូវ នោះនឹងបង្កផលប៉ះពាល់ដល់ខ្យល់់អាកាស និងទឹកប្រើប្រាស់។សូមជម្រាបថា គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២១ ឧបករណ៍ការពារខ្លួន (PPE) ពី COVID-19 យ៉ាងហោចណាស់ ៨៧,០០០តោន ត្រូវបានបញ្ជាទិញនៅទូទាំងពិភពលោក ហើយភាគច្រើននៃរបស់របរទាំងអស់នេះ ត្រូវបានគេជឿជាក់ថា បានក្លាយជាសំរាម។ ចំណែកឧបករណ៍ធ្វើតេស្តរក COVID-19 ប្រមាណ ១៤០លានកំផ្លេ ឬស្មើនឹងទម្រង់ ២,៦០០តោន ក៏ត្រូវបានចាត់ទុកថា បានក្លាយជាសំរាមផងដែរ ខណៈសំបកដបវ៉ាក់សាំងប្រមាណជាង ៨ពាន់លានដូស បានក្លាយសំរាមដែលមានទម្រង់ ១៤៤,០០០តោន៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តម ស សុខា អះអាងថា ជនរួមជាតិ ព្រមទាំងយុវជន ជឿជាក់លើភាពម៉ឺងម៉ាត់និងដំណោះស្រាយដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ()
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()
អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()
វីដែអូ
ចំនួនអ្នកទស្សនា